សមាគមអតីតយុទ្ធជនកម្ពុជាខេត្តកណ្តាល ប្រគល់ផ្ទះដែលទើបជួសជុលថ្មីជូនអតីតយុទ្ធជន

ខេត្តកណ្តាល៖ ឯកឧត្តម ឧត្តមសេនីយ៍ត្រី នៃ និយម មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាល និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកណ្តាល នាថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ បានអញ្ជើញដឹកនាំសមជិកសមាជិការ ស អ ក ខេត្ត ស្រុក ដើម្បីជួសជុល និងប្រគល់ផ្ទះ ជូនលោក អឿង ជីប មុខ សញ្ញពិការជើងស្តាំ ជាសមាជិក ស អ ក មានទីលំនៅបច្ចុប្បន្ន ភូមិតានូ ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល។ ក្នុងឱកាសនេះ ក៏មានការចូលរួមពីសហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកស្អាង មេបញ្ជាការស្រុក និងអាជ្ញាធរមូលដ្ឋាន ជាច្រើនរូប។
ឯកឧត្តម នៃ និយម មេបញ្ជាការ និងជាប្រធានសមាគមអតីយុទ្ធជនកម្ពុជា ខេត្តកណ្តាល បានមានប្រសាសន៍ ថ្លែងអំណរគុណដល់សប្បុរសជន ជាពិសេស គឺក្រុមការងារ ស អ ក ដែលមានការចូលរួមពីកម្លាំងសមត្ថកិច្ចទាំងបីប្រភេទរបស់ខេត្ត និងយុវជន ស ស យ ក ស្រុកស្អាង ខេត្តកណ្តាល ដែលបានចូលរួមការងារយ៉ាងស្រស្រាក់ស្រស្រាំ ដើម្បីជម្រុញឱ្យការងារជួសជុលផ្ទះ ដែលកន្លងមានសភាពទ្រុតទ្រោម មានទំហំ ៤ម៉ែត្រ គុណនិង ៥ ម៉ែត្រ ដំបូលប្រក់សង្ក្សី របស់លោក អឿង ជីប ដែលជាសមាជិក ស អ ក រហូតដល់ហើយរួចរាល់ជាស្ថពរ និងប្រគល់ជូនលោកស្នាក់នៅវិញ ។ ឯកឧត្តម លើកឡើងបន្តថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការយកចិត្តទុកដាក់ និងណែនាំជាប្រចាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធានសមាគមអតីយុទ្ធជនកម្ពុជា និងឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម អគ្គលេខាធិការគណៈអចិន្ត្រៃយ៍ ស.អ.ក គឺត្រូវគិតគូរខ្ពស់ទៅលើជីវភាពរស់នៅរបស់ បងប្អូនជាអតីយុទ្ធជនគ្រប់រូបដែលបានចូលរួមបូជាសាច់ស្រស់ ឈាមស្រស់ រំដោះប្រទេសជាតិ ចេញពីបនប្រល័យពូជសាសន៍ប៉ុលពត និងចូលរួមកិច្ចការងារស្វែងរកសន្តិភាព ជាមួយនិងថ្នាក់នាំគ្រប់ពេលវេលានាពេលកន្លងមក។
លោក អឿង ជីប មុខ សញ្ញពិការជើងស្តាំ ជាសមាជិក ស អ ក បានលើកដៃថ្លែងអំណរគុណ និងដឹងគុណខ្ពស់ចំពោះការយកចិត្តទុកដាក់ របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធានសមាគមអតីយុទ្ធជនកម្ពុជា និងឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម អគ្គលេខាធិការគណៈអចិន្ត្រៃយ៍ ស.អ.ក អភិបាលខេត្ត ក៏ដូចប្រធានសមាគម និងសមាជិកសមាជិការ សប្បុរសជនដែលបានចូលរួមជួយគិតគួរពីការជួសជុលផ្ទះ ដល់រូបលោក នាពេលនេះគឺបានរួមចំណែកក្នុងការដោះជាមួយជីវភាពរបស់លោកយ៉ាងធំធេងជាទីបំផុត។
គួរបញ្ជាក់ថា ឯកឧត្តម មេបញ្ជាការ និងជាប្រធាន ស អ ក ខេត្តកណ្តាល និងសមាជិកសមជិកា រួមជាមួយនិងក្រុមការងារ បាននាំយកនូវអំណោយមួយចំនួនចែកជូនបន្ថែមលើការជួសជុលផ្ទះ មានសម្ភារៈផ្ទះបាយ១ឈុត អង្ករ ៧០ គីឡូរត៍ ទឹកសុទ្ធ២កេស មី២កេស ទឹកក្រូច១កេស ទឹកត្រី១យួរ ទឹកស៊ីអៀវ១យួរ និងថវិការ ៥ម៉ឺនរៀល។ សំរាប់ក្រុមគ្រួសារ និងសមាជិកអតីតយុទ្ធជនកម្ពុជាខេត្តកណ្តាល ចំនួន ៩គ្រួសារផ្សេងទៀតទទួលបាន អង្ករ ២២ គីឡូរត៍ ទឹកសុទ្ធ២កេស ទឹកក្រូច១កេស មី១កេស ទឹកត្រី១យួរ ទឹកស៊ីអៀវ១យួរ និងថវិការ ៥ម៉ឺនរៀល ផងដែរ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner