កោះកុង៖ ពីក្រទៅមាន! គម្រោងវិនិយោគមាន៤១ មានទឹកប្រាក់៧ពាន់លានដុល្លារ
អភិបាលខេត្តកោះកុង លោកជំទាវ មិថុនា ភូថង បានថ្លែងថា កោះកុងមានគម្រោងទាំងអស់ចំនួន៤១គម្រោងដែលមានទឹកប្រាក់៧ពាន់លានដុល្លារ។

គម្រោងទាំងនោះ គម្រោងវិនិយោគវិស័យទេសចរណ៍មានច្រើនជាងគេគឺ១៨គម្រោង។ ដោយឡែកគម្រោងវិស័យឧស្សាហកម្មនិងសិប្បកម្មមាន១២គម្រោង។ គម្រោងវិនិយោគលើវិស័យ ឧស្សាហកម្ម និងកសិ ទេសចរណ៍ ចំនួន៦គម្រោង ហើយចុងក្រោយគឺគម្រោងវិនិយោគលើធនធានរ៉ែ និងថាមពល។

រដ្ឋបាលខេត្តកោះកុង បានបញ្ជាក់ថាដោយសារទំហំទឹកប្រាក់នៃការវិនិយោគ និងសកម្មភាពទាំងនេះហើយបានធ្វើឱ្យខេត្តកោះកុងដែលធ្លាប់តែជាខេត្តដាច់ស្រយាលមួយនេះ មានកំណើនសេដ្ឋកិច្ចខ្ពស់ ហើយមានកំណើនចំណូលពលរដ្ឋកើនជិត២០០០ដុល្លារក្នុងមួយឆ្នាំ៕
