ស្ថានឯកអគ្គរាជទូតកម្ពុជាជួយសម្របសម្រួលពលរដ្ឋខ្មែរ២១នាក់នៅប្រទេសមីយ៉ាន់ម៉ា ឲ្យវិលត្រលប់មកកម្ពុជាវិញ
យោងតាមសេចក្ដីជូនដំណឹងនៅថ្ងៃ២២ធ្នូឆ្នាំ២០២០ ក្រសួងការបរទេសកម្ពុជា តាមរយៈស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា បានជួយសម្របសម្រួលជូនពលរដ្ឋខ្មែរ២១រូប រួមទាំងព្រះសង្ឃ និងដូនជី ដែលនឹងត្រូវធ្វើដំណើរត្រឡប់មកកម្ពុជាវិញតាមជើងយន្តហោះ Charter Flight របស់ក្រុមហ៊ុនអាកាសចរណ៍មីយ៉ាន់ម៉ា។ ជើងយន្តហោះនោះ ចេញពីប្រទេសមីយ៉ាន់ម៉ាមកកាន់ប្រទេសកម្ពុជាវិញនៅវេលាម៉ោង១២និង៣០នាទីថ្ងៃទី២២ធ្នូឆ្នាំ២០២០៕កឹម ទៀង
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
