បារាំងផ្តល់ជំនួយជាង៩១លានដុល្លារ ដល់កម្ពុជាសម្រាប់អភិវឌ្ឍន៍វិស័យកសិកម្ម និងបរិស្ថាន

ភ្នំពេញ ៖ ប្រទេសបារាំង តាមរយៈទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) បានផ្តល់ហិរញ្ញប្បទានរហូតដល់ចំនួន
៧៥លានអឺរ៉ូ ស្មើនឹងប្រមាណជាង៩១លានដុល្លារ សម្រាប់ពង្រឹងវិស័យកសិកម្ម និងប្រយុទ្ធប្រឆាំងនឹងបម្រែ
បម្រួលអាកាសធាតុនៅកម្ពុជា។

ទីស្ថានទូតបារាំងប្រចាំនៅកម្ពុជាបានបញ្ជាក់ថា នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ
អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោកជំទាវអេវ៉ា ង្វៀន ប៊ិញ ឯកអគ្គ
រដ្ឋទូតបារាំងប្រចាំកម្ពុជា រួមជាមួយលោកស្រី អូហ្វេលី បួរីស នាយិកាទីភ្នាក់ងារអភិវឌ្ឍន៍បារាំងប្រចាំកម្ពុជា បានចុះហត្ថលេខាលើអនុសញ្ញាហិរញ្ញប្បទានចំនួន២ ដើម្បីគាំទ្រដល់ដល់ការអភិវឌ្ឍវិស័យកសិកម្ម និងជនបទប្រកបដោយចីរភាព ក៏ដូចជាការអភិវឌ្ឍដែលធន់នឹងបម្រែបម្រួលអាកាសធាតុនៅកម្ពុជា។

តាមរយៈសេចក្ដីប្រកាសរបស់ស្ថានទូតបារាំងប្រចាំនៅកម្ពុជាបានបញ្ជាក់ថា គម្រោង Rural Infrastructure Development for Camdodia (RID4CAM) នឹងជួយកែលម្អសេវាមូលដ្ឋានសម្រាប់ប្រជាជននៅតាមជនបទ និងចូលរួមចំណែកតភ្ជាប់តំបន់ដាច់ស្រយាល។ ចំណែកកម្មវិធី Agriculture Value Chain Competitiveness and Safety Enhancement (ACSEP) នឹងបង្កលក្ខណៈងាយស្រួលដល់ពិពិធកម្មវិស័យកសិកម្ម តាម រយៈការគាំទ្រផ្នែកដ៏មានសក្តានុពលទាំងប្រាំ (រួមមានគ្រាប់ស្វាយ ចន្ទី ផ្លែស្វាយ ដំឡូងជ្វា បសុបក្សី និងការដាំដំណាំ)។ គម្រោងទាំងនេះនឹងត្រូវបានដាក់ឱ្យដំណើរការជាមួយធនាគារ KfW អាល្លឺម៉ង់ និងធនាអភិវឌ្ឍន៍អាស៊ី (ADB)៕

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner