អាកាសធាតុចុះត្រជាក់ខ្លាំង ចំនួន២ថ្ងៃមកហើយ នៅទឹកដីភាគឦសាន្ត

អត្ថបទដោយ៖
ហេង វណ្ណា

រតនគិរី : រយ:ពេល២ថ្ងៃមកហើយខេត្តរតនគិរីមានអាកាសធាតុចុះត្រជាក់ជាខ្លាំងដោយលាយឡំជាមួយនឹងធ្លាក់ខ្យល់ ជំនោរត្រជាក់ផង មិនថានៅតាមបណ្តាលស្រុកដូចជានៅក្នុងទីរួមខេត្ត។ រយ:ពេល២ថ្ងៃ ឃើញថា បងប្អូនប្រជាពលរដ្ឋភាគច្រើន​បាននាំគ្នាទិញអាវ រងាជាច្រើន ហើយពេលព្រឹកឃើញថា ពួកគាត់នាំគ្នាអង្គុយជុំគ្នា អាំងភ្លើង នឹងពេលយប់ ពួកគាត់នាំគ្នាអាំងភ្លើងផងដែរ តាមបែបទំលាប់បងប្អូនជនជាតិដើមភាគតិចនៅតាមបណ្តាលភូមិ ប៉ុន្តែពួកគាត់មានការប្រុងប្រយ័ត្ន ចំពោះជំងឺកូវីដ១៩ជាខ្លាំង។

លោក អ៊ុ វណ្ណា ប្រធានមន្ទីរធនធានទឹកនឹងឧតុនិយមខេត្តរតនគិរី បានដឹងតាមទូរសព្ទ័ ថ្ងៃទី២១ធ្នូនេះ ថា នៅខេត្តរតនគិរីទាំងមូលចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ តាមការព្យាករណ៍របស់ក្រសួងធនធានទឹក នឹងឧតុនិយម ឲ្យដឹងថា នៅតំបន់ភាគឦសាន្តមានសីតុណ្ហភាពអប្បបរិមា ចាប់ពី ១៦ អង្សាសេ នឹងសីតុណ្ហភាពអតិបរិមាមានចាប់ពី ២៨ អង្សាសេ។

ដោយឡែក ពីថ្ងៃទី២៣ ដល់ ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០អាកាសធាតុនៅតំបន់ជួរភ្នំដងរែកនិងតំបន់ភាគឦសាន្ត ផ្ទៃមេឃមានពពកច្រើន សីតុណ្ហភាពអប្បបរិមា និងធ្លាក់ចុះមកនៅ ១៧អង្សាសេ ទៅ២០អង្សាសេ។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner