ប្រយោជន៍9យ៉ាងដែលទទួលបានពីការគិតបែបវិជ្ជមានរបស់អ្នក

អត្ថបទដោយ៖
AMS

វិជ្ជមានក៏មួយថ្ងៃ​ អវិជ្ជមានក៏មួយថ្ងៃដែរ…ចុះហេតុអ្វីក៏មិនចំណាយពេលគិតលើរឿងល្អៗ និងវិជ្ជមាននៅក្នុងជីវិត បើវាមានគុណប្រយោជន៍យ៉ាងសឹងអី។ ខាងក្រោមនេះជាចំណុចវិជ្ជមានដែលទទួលបានពីការគិតបែបវិជ្ជមាន
របស់អ្នក ៖   

1 មានកម្លាំងចិត្តក្នុងដំណើរជីវិតពេលគិតដល់រឿងល្អៗ យើងក៏តែងតែគិតថា ខ្លួនឯងអាចធ្វើបាន អាចជំនះបាន ហើយក៏រំលឹកប្រាប់ខ្លួនឯងជាប្រចាំដែរថា «មិនសាកមិនដឹង មិនប្រឹងមិនដល់» ហើយក៏ចេះលើកទឹកចិត្តខ្លួនឯង
ពេលដួលម្តងៗដែរ។

2 មានទំនាក់ទំនងល្អប្រាកដណាស់! ពេលដែលអ្នកជាមនុស្សសុទិដ្ឋិនិយម អ្នកប្រាកដជាផ្តល់នូវភាពវិជ្ជមាន
ដល់អ្នកនៅជុំវិញខ្លួនដែរ មិនថាតិច ឬច្រើននោះទេ ដែលជាហេតុនាំឲ្យអ្នកភ្ជាប់ចំណងទំនាក់ទំនងជាមួយអ្នក
ជុំវិញខ្លួនមិនងាយបែកបាក់ឡើយ។

3 មានភាពក្លាហានអ្នកខ្លះ រវល់តែខ្លាច មិនហ៊ានធ្វើនេះ មិនហ៊ានធ្វើនោះ មិនហ៊ានសាកអ្វីដែលថ្មី ហើយតាំង
រអ៊ូថា «ជីវិតដូចមិនមានន័យអីសោះ»។ សួរថាមានន័យម៉េចនឹងកើតទៅ បើអ្នកមួយថ្ងៃៗរស់នៅតែជាមួយនឹង
គំនិតអវិជ្ជមាន និងភាពភ័យខ្លាចនោះ។

4 ទាក់ទាញភាពវិជ្ជមានចូលក្នុងជីវិតទាក់ទិនច្បាប់ស្រូបទាញយ៉ាងច្បាស់ក្រឡែតតែម្តង…ងាយៗណាស់ ពេល
អ្នកទម្លាប់នឹងមើលរឿងគ្រប់យ៉ាងទៅខាងផ្នែកវិជ្ជមាននោះ អ្នកក៏នឹងមើលឃើញ និងចាប់អារម្មណ៍តែរឿងបែប
នោះ និងច្រានចោលភាពងងឹត ក៏ដូចជាភាពអស់សង្ឃឹម។

5 ទាញចំណាប់អារម្មណ៍តាំងពីជួបដំបូងមិនថាជាការណាត់ជួបលក្ខណៈការងារ ការរកស៊ី ឬទំនាក់ទំនងស្នេហា
ឡើយ ពេលខ្លះ ទោះជារយៈពេលខ្លីក៏ពិតមែន អ្នកនៅតែបន្សល់នូវចំណាប់អារម្មណ៍ល្អៗតាមរយៈភាពស្រស់
ស្រាយ និងសុទិដ្ឋិនិយមរបស់អ្នក។

7 សុខភាពរឹងមាំនៅពេលដែលមិនសូវគិត ឬបារម្ភច្រើន អ្នកក៏មិនសូវប្រឈមនឹងបញ្ហាសុខភាពផ្លូវកាយផ្សេងៗ
ដែរ មានតែធ្វើឲ្យកាន់តែរឹងមាំទៀត។

8 មានអារម្មណ៍សប្បាយចិត្តទោះបីរឿងអាក្រក់កម្រិតណាកើតមាននៅចំពោះមុខអ្នក ឲ្យតែចេះឆ្លៀតមើលពី
ជ្រុងណាមួយដែលជាចំណុចល្អក្នុងរឿងនោះ អារម្មណ៍យើងនៅតែអាចស្រស់ស្រាយបាន។

9 មើលឃើញឱកាសកាន់តែច្រើនពេលដែលអ្នកគិតរឿងវិជ្ជមានច្រើនជាងអវិជ្ជាមាននោះ សូម្បីតែឧបសគ្គ ឬផលលំបាកអ្វីមួយ ក៏អ្នកអាចចាត់ទុកវាជាឱកាសឲ្យអ្នករៀន​អ្វីថ្មី ឬពង្រឹងអ្វីដែលធ្លាប់បានដឹងបានស្គាល់ ហើយទទួលយក និងប្រឈមមុខនឹងវាដោយរីករាយ។

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner