ក្រសួងកសិកម្មបានបដិសេធលើការលើកឡើងថា “ស៊ុតចុះថោកក្រោម ៣០០រៀលគឺដោយសារមានការនាំចូលពីប្រទេសជិតខាង”
អត្ថបទដោយ៖
AMS OneMinute
ក្រសួងបញ្ចាក់ថាពុំដែលអនុញ្ញាតឲ្យនាំចូលស៊ុតពីប្រទេសជិតខាងមកកាន់កម្ពុជាឡើយ។ ការធ្លាក់ចុះនៃតម្លៃស៊ុតគឹមកពីការលុបចោលនៃការជួបជុំគ្នានៅក្នុងបរិបទជម្ងឺឆ្លងកូវីដ១៩ ដែលនាំឱ្យតម្រូវការធ្លាក់ចុះ។ ម្យ៉ាងទៀត នារដូវត្រីត្រូវ ពលរដ្ឋបែរមកពិសាសាច់ត្រីជំនួសឱ្យស៊ុតវិញ។
បើក្នុងករណីបងប្អូនសាធារណៈជនដឹងពីការលួចនាំចូលស៊ុតពីប្រទេសជិតខាង សូមមេត្តាទាក់ទងមកអគ្គនាយកដ្ឋានសុខភាពសត្វរបស់ក្រសួង។

ប្រភព៖ ក្រសួងកសិកម្ម