កម្ពុជារំពឹងថានឹងទទួលបាន 1,771 ដុល្លារអាមេរិកនៃផលិតផលក្នុងស្រុកសម្រាប់មនុស្សម្នាក់នៅឆ្នាំ2021

ក្នុងឆ្នាំ2021ខាងមុខនេះ ប្រទេសកម្ពុជាត្រូវបានព្យាករថា នឹងទទួលបានផលិតផលក្នុងស្រុកសរុបសម្រាប់
មនុស្សម្នាក់ៗ មានចំនួន 1,771 ដុល្លារ គឺកើនឡើងពី1600 ដុល្លារ ក្នុងឆ្នាំ2020 ។

ការព្យាករនេះត្រូវបានចែករំលែកនៅក្នុងកិច្ចប្រជុំពេញអង្គរបស់ព្រឹទ្ធសភា ដោយ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅពេលឯកឧត្តម ដឹកនាំក្រុមរបស់
គាត់ដើម្បីការពារសេចក្តីព្រាងច្បាប់ថវិកាឆ្នាំ2021 នៅព្រឹទ្ធសភា។

ឯកឧត្តម អូន ព័ន្ធមុនីរ័ត្នបានបញ្ជាក់ឱ្យដឹងទៀតថាកំណើននេះអាចធ្វើទៅបានតាមរយៈការខិតខំផ្សេងៗរបស់
រាជរដ្ឋាភិបាលរួមមានការផ្តល់ការលើកទឹកចិត្តពន្ធដល់សហគ្រាសធុនតូច និងមធ្យមក៏ដូចជាឧស្សាហកម្មសំខាន់ៗ
ដូចជាទេសចរណ៍ និងបដិសណ្ឋារកិច្ចជាដើម។

ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន បានបញ្ជាក់ឱ្យដឹងដែរថា រាជរដ្ឋាភិបាលកម្ពុជា ក៏បានបញ្ចេញថវិកាជាតិជាង 200 លានដុល្លារអាមេរិករួចហើយ ដើម្បីឧបត្ថម្ភធន ដល់អ្នកដែលរងផលប៉ះពាល់ពីវិបត្ដិកូវីដ-19 ហើយនឹងរក្សាទុក
ថវិកាបន្ថែមទៀត ដើម្បីជួយដល់ពួកគេ ប្រសិនបើមានវិបត្តិនៅបន្តកើតមាន។

ទោះបីជាយើងបានមើលឃើញថា ការនាំចេញផលិតកម្មជាទូទៅ ត្រូវបានរងគ្រោះដោយរោគរាតត្បាតកូវីដ -19 ក៏ដោយ ក៏ការនាំចេញកង់គ្រឿងបន្លាស់អគ្គិសនី និងគ្រឿងបន្លាស់រថយន្តកំពុងតែមានការកើនឡើង។

ការនាំចេញអង្ករ និងទំនិញកសិកម្មផ្សេងទៀត ក៏បានកើនឡើងផងដែរ ខណៈដែលភ្ញៀវទេសចរក្នុងស្រុក បាន
គាំទ្រដល់ការងើបឡើងវិញមួយផ្នែក នៃឧស្សាហកម្មទេសចរណ៍ និងឧស្សាហកម្ម។ ជាមួយនឹងការផ្លាស់ប្តូរនេះ
សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ក៏ត្រូវបានព្យាករថា នឹងមានការធ្លាក់ចុះប្រមាណ 2% នៅឆ្នាំ 2020 ប៉ុន្តែនឹងស្ទុះ
ងើបឡើងវិញ 4%នៅឆ្នាំ 2021 នេះបើយោងតាមការព្យាករចុងក្រោយរបស់ធនាគារពិភពលោក។

យោងតាមធនាគារអភិវឌ្ឍន៍អាស៊ី (ADB)វិញ បានធ្វើការកែសម្រួលទស្សនវិស័យរយៈពេលមធ្យមរបស់ខ្លួនដោយ
ព្យាករថា សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាបានធ្លាក់ចុះត្រឹម 4%នៅចុងឆ្នាំនេះ ខណៈដែលខ្លួនបានព្យាករកាលពី
ពេលកន្លងទៅថាសេដ្ឋកិច្ចជាតិនឹងធ្លាក់ចុះ 4.5% បើប្រៀបធៀបទៅនឹងឆ្នាំមុន។

លោក David Freedman បានមានប្រសាសន៍ថា៖ «សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជានឹងធ្លាក់ចុះ 4%ក្នុងឆ្នាំ2020 បើធ្វើការប្រៀបធៀបទៅនឹងឆ្នាំកន្លងទៅ ហើយកំណើននឹងមានការកើនឡើងវិញ ចំនួន 5.4%នៅក្នុងឆ្នាំ 2021។ កម្ពុជាមានសកម្មភាពគ្រប់គ្រងបានល្អ ជាមួយការឆ្លងរីករាលដាលនៃវីរុសកូវីដ-19 ខណៈនឹងរំពឹងថា
សេដ្ឋកិច្ចមានភាពប្រសើរនៅឆ្នាំ2021 ដោយសារការកើនឡើង នៃការងារកសិកម្ម ផលិតកម្មក្រៅពីវិស័យកាត់
ដេរ ធ្វើឱ្យមានចក្ខុវិស័យសេដ្ឋកិច្ចរយៈពេលមធ្យមមានភាពប្រសើរឡើង»។

លោកបានបន្ថែមទៀតថាការធ្វើអន្តរាគមន៍ទាន់ពេលវេលាបានជួយកាត់បន្ថយការរាតត្បាតក្នុងតំបន់នៃវីរុសកូវីដ-19 ខណៈដែលការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ចប្រកបដោយការប្រុងប្រយ័ត្នបានជួយឱ្យ រដ្ឋាភិបាលប្រើប្រាស់គោល
នយោបាយសារពើពន្ធដើម្បីកាត់បន្ថយផលប៉ះពាល់អវិជ្ជមានរបស់ខ្លួន។

កំណើនរបស់រដ្ឋាភិបាលក្នុងឆ្នាំ2020 ស្មើនឹង 3.1%នៃផលិតផលក្នុងស្រុកសរុបរួមមាន ថវិកា ចំនួន 60 លានដុល្លារសម្រាប់វិធានការសុខាភិបាល ថវិកា300 លានដុល្លារ សម្រាប់កិច្ចការពារសង្គម និង ថវិកា 455.8 លានដុល្លារសម្រាប់សកម្មភាពកំណើនសេដ្ឋកិច្ច៕

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner