រដ្ឋាភិបាលន័រវ៉េសសន្យាថវិកា៥លានដុល្លារជួយដោះមីនកម្ពុជា

អត្ថបទដោយ៖
Kien Sereyvuth

 រដ្ឋាភិបាលន័រវែស បានសន្យាឧបត្ថម្ភថវិកា៥លានដុល្លារអាមេរិកក្នុងសកម្មភាពបោសសម្អាតមីន រយៈពេល៥ ឆ្នាំចំពោះកម្ពុជា។ ការសន្យាបន្តជួយកម្ពុជាលើវិស័យបោសសំអាតមីននេះ បានធ្វើឡើងនៅថ្ងៃទី៥មិថុនាក្នុង ឱកាសដែលប្រធានគម្រោងអង្គការ NPA ប្រចាំកម្ពុជា លោក Zlatko Vezilic បានអញ្ជើញជួបសម្តែងការគួរសម និងគោរពលាទេសរដ្ឋមន្ត្រីលីធុជ ដែលជាអនុប្រធានទី១នៃអាជ្ញាធរមីនកម្ពុជា ក្នុងឱកាសដែលលោក នឹងត្រូវ បញ្ចប់បេសកកម្មពីប្រទេសកម្ពុជា។ ប្រទេសន័រវែស តាមរយៈអង្គការ NPA បានគាំទ្រវិស័យសកម្មភាពមីននៅ កម្ពុជាជាច្រើន។ តាមរយៈជំនួបនៅថ្ងៃនេះ ប្រធានអង្គការគម្រោង NPA បានបញ្ជាក់ថាក្នុងរយៈពេល ៥ឆ្នាំខាង មុខ ប្រទេសន័ន័រវែស មានគម្រោងផ្តល់ថវិកាប្រមាណ ៥លានដុល្លារអាមេរិកទៀតចំពោះកម្ពុជាលើវិស័យដោះ មីន។ ទំហំផ្ទៃដីដែលសេសសល់គ្រាប់មីននិងគ្រាប់មិនទាន់ផ្ទុះក្នុងប្រ ទេសកម្ពុជា ត្រូវបានគេប៉ាន់ប្រមាណថា នៅមានទំហំ៨៩០គីឡូម៉ែត្រក្រឡានិង កម្ពុជាមានផែនការបោសសំអាតគ្រាប់ មីន និងគ្រាប់មិនទាន់ផ្ទុះឲ្យអស់ រហូតដល់ឆ្នាំ២០២៥។

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner