រដ្ឋសភាអនុម័តសេចក្តីព្រាងច្បាប់២ដទៃទៀតថ្ងៃនេះ
រដ្ឋសភាបានអនុម័តសេចក្តីព្រាងច្បាប់ចំនួន២ទៀតនៅថ្ងៃសុក្រទី៥មិថុនានេះ។ សេចក្តីព្រាងច្បាប់ស្តីពីការជួយ គ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌនិងសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមឱ្យព្រះរាជាណា ចក្រកម្ពុជា ចូលជាភាគីនៃអនុសញ្ញាទីក្រុងប៊ែន ស្តីពីកិច្ចការពារស្នាដៃអក្សរសាស្រ្ត និងសិល្បៈ ឆ្នាំ១៨៨៦ និងវិ សោធនកម្មឆ្នាំ១៩៧៩ ត្រូវបានអនុម័តនៅថ្ងៃសុក្រនេះ ក្នុងសម័យប្រជុំ ក្រោមអធិបតីភាពសម្ដេចអគ្គមហាពញា ចក្រី ហេង សំរិន។ សេចក្តីព្រាងច្បាប់ស្តីពីការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ ជាសេចក្តី ព្រាងច្បាប់ រួមមាន ៦ ជំពូក និង ៤៤មាត្រា, ចំណែក សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមឱ្យព្រះរាជា ណាចក្រកម្ពុជា ចូលជាភាគីនៃអនុសញ្ញាទីក្រុងប៊ែន ស្តីពីកិច្ចការពារស្នាដៃអក្សរសាស្រ្ត និងសិល្បៈ ឆ្នាំ១៨៨៦ និងវិសោធនកម្មឆ្នាំ១៩៧៩ គឺជាសេចក្តីព្រាងច្បាប់ដែល រួម មានតែ៣មាត្រាទេ។