រដ្ឋបាលរាជធានីគ្រោងស្ថាបនាស្ពានឆ្លងផ្លូវ២៥ទីតាំងបន្ថែមដើម្បីអ្នកថ្មើរជើង

អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង នៅថ្ងសទី១៥ ខែមិថុនានេះ បានអះអាងថា រដ្ឋបាលរាជធានីភ្នំពេញ នឹងស្ថាបនាស្ពានអាកាសថ្មើរជើងចំនួន២៥ទីតាំងទៀត ដើម្បីសម្រួលការកកស្ទះចរាចរណ៍ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ជូនប្រជាពលរដ្ឋ។ ការថ្លែងយ៉ាងដូចនេះ គឺធ្វើឡើងនៅពេលដែលលោក បានចុះត្រួតពិនិត្យការស្ថាបនាស្ពានអាកាសថ្មើរជើងផ្សារដើមគរ។​

លោកបញ្ជាក់ថា៖ “ដើម្បីតម្រូវការទៅតាមការអភិវឌ្ឍយ៉ាងឆាប់រហ័ស របស់រាជធានីភ្នំពេញរដ្ឋបាលរាជធានីភ្នំពេញ និងកសាងស្ពានអាកាសថ្មើរជើងចំនួន២៥ទីតាំងទៀត នៅក្នុងរាជធានីភ្នំពេញ ដើម្បីរំដោះការកកស្ទះ និងកាត់បន្ថយនូវគ្រោះថ្នាក់ចរាចរណ៍ជូនប្រជាពលរដ្ឋ”។

លោកថា គម្រោងនេះ ដើម្បីឆ្លើយតបនឹងកំណើនរបស់ប្រជាពលរដ្ឋចេះតែកើនឡើងជាលំដាប់ ដោយមកដល់ពេលនេះទាំងប្រជាពលរដ្ឋដែលរស់នៅអចិន្ត្រៃយ៍ និងប្រជាពលរដ្ឋដែលរស់នៅ អាស្រ័យនឹងការរកស៉ី និងធ្វើការផ្សេងទៀតមានសរុបប្រមាណជាង ៣លាននាក់។

គិតមកដល់ពេលនេះ រាជធានីភ្នំពេញមានស្ពានឆ្លងផ្លូវចំនួន៣កន្លែង​ ក្នុងនោះរួមមាន៖ នៅតំបន់ជម្ពូវ័ន្ត ខណ្ឌពោធិ៍សែនជ័យ មានចំនួន២កន្លែង និងនៅតំបន់ភ្លើងស្តុបនាងគង្ហីង៕

ads banner
ads banner
ads banner