ធនាគារ ជីប ម៉ុង បានបើកសម្ភោធដាក់ឲ្យដំណើរការ នឹងក្លាយជាដៃគូហិរញ្ញវត្ថុជាទីទុកចិត្ត និងយូរអង្វែងសម្រាប់អតិថិជនខេត្តសៀមរាប

អត្ថបទដោយ៖
Kien Sereyvuth

សៀមរាប៖ នាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០នេះ ធនាគារ ជីប ម៉ុង សាខាខេត្តសៀមរាប បានបើកសម្ពោធធនាគារ ជាផ្លូវការហើយ និងក្លាយខ្លួនជាស្ថាប័នហិរញ្ញវត្ថុជាទីទុកចិត្ត និងជាដៃគូវិនិយោគដ៏ជោគជ័យយូរអង្វែងសម្រាប់ប្រជាពលរដ្ឋក្នុងខេត្តសៀមរាប។ ក្រោមអធិបតីភាពឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប លោកជំទាវកិត្តិបណ្ឌិត អ៊ុក ម៉ាលី អគ្គទេសាភិបាលរងធានាគារជាតិនៃកម្ពុជា និងលោកឧញ៉ា លាង ឃុន ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង និងជាម្ចាស់ភាគហ៊ុនធនាគារ ជីប ម៉ុង ព្រមទាំងមន្ត្រីរាជការ ស្ថាប័នពាក់ព័ន្ធ ដៃគូវិនិយោគក្នុងខេត្តសៀមរាបជាច្រើននាក់ផងដែរបានអញ្ជើញចូលរួម។

ក្នុងឱកាសនោះផងដែរ ឯកឧត្តម ទៀ សីហា អភិបាលខេត្ត និងលោកជំទាវកិត្តិបណ្ឌិត អ៊ុក ម៉ាលី  ទេសាភិបាលរងនៃធនាគារជាតិកម្ពុជា បានគូសបញ្ជាក់ថា ការបើកឲ្យដំណើរការបម្រើសេវាកម្ម របស់សាខាធនាគារ ជីប ម៉ុង ខមមើសលប៊ែង ម.ក នៅខេត្តសៀមរាប នាពេលដែលពិភពលោកជួបនូវវិបត្តិកូវិដ១៩ ហើយក៏ដើមី្បចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការជំរុញ និងបង្កើនកំណើនសេដ្ឋកិច្ចកម្ពុជា ក៏ដូចនៅក្នុងខេត្តទេសចរណ៍មួយនេះ ។ ពិតណាស់ហើយថា ការពង្រីកបណ្តាញប្រតិបត្តិការ គឺជាកត្តាអាទិភាពរបស់ធនាគារសំដៅបង្កើននូវសក្តានុពលពាណិជ្ជកម្ម បង្កើតនូវឱកាសសម្រាប់អតិថិជនឯកត្តជន និងសហគ្រាសក្នុងការប្រើប្រាស់ផលិតផល ក៏ដូចជាធ្វើឲ្យប្រសើឡើងនូវកម្រិតជីវភាពដល់សហគមន៍ទាំងមូលផងដែរ ។

ជាមួយគ្នានេះដែរឯកឧត្តម និងលោកជំទាវគត្តិបណ្ឌិត បានសង្ឃឹមថា សាខាធនាគារជីបម៉ុង ខមមើសល ប៊ែង ម.ក ខេត្តសៀមរាប ដែលយើងបាននឹងកំពុងប្រារព្ធពិធីសម្ពោធដាក់ឲ្យដំណើរការនាពេលនេះ ជាមជ្ឈមណ្ឌលសេវាកម្ម ដើម្បីបម្រើនូវផលិតផលសេវាកម្មប្រកបដោយភាពបត់បែនជូនដល់អតិថិជនដែលរស់នៅ និងប្រកបអាជីវកម្មនៅឯខេត្តសៀមរាប ជាមួយនឹងបុគ្គលិកប្រកបដោយជំនាញវិជ្ជាជីវៈ។ ក្នុងនោះលោកជំទាវគត្តិបណ្ឌិត អ៊ុក ម៉ាលី អគ្គទេសាភិបាលរងធានាគារជាតិនៃកម្ពុជា ក៏បានលើកផងដែរ អំពីអត្ថប្រយោជន៍ក្នុងការបម្រើរបស់ធនាគារ គឺយើងមិនអាចបញ្ឈប់ការរីកចម្រើនរបស់ធនាគារបានឡើយ នៅពេលដែលកំពុងជួបវិបត្តិជម្ងឺកូវិដ១៩ នៅលើពិភពលោក ក៏ដូចនៅកម្ពុជា គឺយើងនូវតែបន្តពង្រឹងពង្រីកអាជីវកម្មរបស់សម្រាប់ពេលអនាគត ។

ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង និងជាម្ចាស់ភាគហ៊ុនធនាគារ ជីប ម៉ុង លោកឧញ៉ា លាង ឃុន មានប្រសាសន៍ថា៖ «ធនាគារ ជីប ម៉ុង គឺជាពាណិជ្ជកម្មរបស់ក្រុមហ៊ុន ជីប ម៉ុង ដែលមានវត្តមាន និងកេរ្តិ៍ឈ្មោះលើទីផ្សារកម្ពុជាជិត៤០ឆ្នាំមកហើយ និងជាបណ្តុំនៃក្រុមប្រឹក្សាភិបាល និងថ្នាក់ដឹកនាំ ដែលមានបទពិសោធន៍ ជំនាញវិជ្ជាជិវៈ និងទេពកោសល្យខ្ពស់ ក្នុងការកំណត់គោលដៅវិនិយោគច្បាស់លាស់ រឹងមាំ យូរអង្វែង និងប្រកបដោយឆន្ទៈខ្ពស់ ដើម្បីសម្រេចបេសកកម្មដោយជោគជ័យ និងស្ថិតនៅជាមួយអតិថិជនជានិច្ច»។ ត្រឹមតែរយៈពេលជាងមួយឆ្នាំ ធនាគារ ជីប ម៉ុង បានពង្រីកសាខាធនាគារបាន១០ទីតាំង ភ្នាក់ងារធនាគារចំនួន៥០ និងគ្រោងពង្រីកឲ្យបាន៥០០ទីតាំងក្នុងឆ្នាំនេះ ដៃគូទូទាត់ចំណាយផ្សេងៗចំនួន៤០០កន្លែង និងកម្មវិធីទូរស័ព្ទដៃ Bank Bank។

លោកបានបន្តថា៖ បើទោះបីជាវិស័យទេសចរណ៍នៅខេត្តសៀមរាបកំពុងរងផលប៉ះពាល់ដោយសារតែជំងឺកូវីដ១៩ក៏ដោយ ក៏ធនាគារ ជីប ម៉ុង សម្រេចវិនិយោគក្នុងខេត្តនេះ ដើម្បីចូលរួមពង្រឹងទំនុកចិត្តវិនិយោគិនក្នុងខេត្ត ព្រមទាំងផ្តល់ជូនដំណោះស្រាយហិរញ្ញវត្ថុ និងផ្ដល់សេវាធនាគារសំខាន់ៗ សម្រាប់បំពេញតម្រូវការ របស់ប្រជាពលរដ្ឋក្នុងកំឡុងពេលនេះ ក៏ដូចជាពេលអនាគត។ គួររំលឹកផងដែរថា៖ ធនាគារ ជីប ម៉ុង សាខាខេត្តសៀមរាប គឺជាសាខាទី១០នៃធានីខេត្តហើយ គឺរាជធានីភ្នំពេញ ខេត្តបាត់ដំបង ខេត្តកំពង់ចាម និងខេត្តសៀមរាប៕ធ.ដ

ដោយ ស៊ាន សុផាត

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner