ព្រះមហាក្សត្រនិងសម្តេចម៉ែយាងក្នុងព្រះរាជពិធីសង្ឃទាន
អត្ថបទដោយ៖
Kien Sereyvuth
ព្រះមហាក្សត្រនិងសម្តេចព្រះមហាក្សត្រី បានយាងជាព្រះរាជាធិបតីក្នុងព្រះរាជពិធីសង្ឃទានមួយ ដើម្បីឧទិ្ទស មហា ព្រះរាជកុសល ថ្វាយព្រះវិញ្ញាណក្ខ័ន្ធ ព្រះបរមរតនកោដ្ឋ។ ព្រះរាជពិធីសង្ឃទានវេរភត្តប្រគេនព្រះសង្ឃ ក្នុងព្រះធម្មសាលា នៃព្រះឧបាសថរតនារាមព្រះកែវមរកត បានប្រព្រឹត្តទៅនៅថ្ងៃទី៥មិថុនា នេះដើម្បីឧទិ្ទស មហាព្រះរាជកុសល ថ្វាយព្រះវិញ្ញាណក្ខ័ន្ធ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ បំផុតនៃប្រទេសកម្ពុជា៕