ធនាគារជាតិនៃកម្ពុជា ជូនដំណឹងពីការរៀបចំសន្និសីទម៉ាក្រូសេដ្ឋកិច្ច ប្រចាំឆ្នាំលើកទី៧ ក្រោមប្រធាន បទ ការពិភាក្សាលើម៉ូដែលអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា ដែលគ្រោងនឹងប្រព្រឹត្តទៅនៅខែធ្នូ ឆ្នាំ២០២០

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ យោងតាមសេចក្ដីជូនដំណឹងរបស់ធនាគារជាតិ នៃកម្ពុជា ហៅកាត់ថា (NBC) ដែលបាន ចេញផ្សាយនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២០ បានឱ្យដឹងថា ធនាគារជាតិនៃកម្ពុជា នឹងរៀបចំសន្និសីទ ម៉ាក្រូសេដ្ឋកិច្ច ប្រចាំឆ្នាំលើកទី៧ ឆ្នាំ២០២០ ក្រោមប្រធានបទស្ដីពី ការពិភាក្សាលើម៉ូដែលអភិវឌ្ឍន៍ សេដ្ឋកិច្ចកម្ពុជា» ដែលគ្រោងនឹងប្រព្រឹត្តទៅនៅខែធ្នូ ឆ្នាំ២០២០ ។

សេចក្ដីជូនដំណឹងរបស់ធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ថា ចាប់តាំងដើមឆ្នាំ២០២០មក ការរីករាល ដាលនៃជំងឺកូវីដ១៩ បានធ្វើឲ្យសេដ្ឋកិច្ចពិភពលោក ទទួលរងផលប៉ះពាល់យ៉ាងខ្លាំង ជាពិសេស ក្នុង ប្រទេសដែលពឹងផ្អែកលើវិស័យខាងក្រៅ ដោយសារតែការធ្លាក់ចុះពាណិជ្ជកម្មអន្តរជាតិ និងការ វិនិយោគ ។

វិបត្តិសុខភាពពិភពលោក ដែលកំពុងក្លាយជាវិបត្តិសេដ្ឋកិច្ចនេះ បានធ្វើឱ្យមានការផ្លាស់ប្តូរ នូវដំណើរ ការសេដ្ឋកិច្ច ទំនាក់ទំនង រហូតដល់រចនាសម្ព័ន្ធ សេដ្ឋកិច្ចនៅក្នុង និងក្រោយពេលវិបត្តិ ។ ចំពោះ កម្ពុជា ដោយសារសេដ្ឋកិច្ច មានភាពបើកចំហ និងពឹងផ្អែកខ្លាំងលើវិស័យខាងក្រៅរួមមាន៖ ការនាំ ចេញផលិតផលវាយនភ័ណ្ឌ, ទេសចរណ៍, សំណង់ និងការវិនិយោគ កំណើនសេដ្ឋកិច្ចនៅឆ្នាំ២០២០ នេះ ក៏ប្រឈមនឹងការថមថយ ដូចបណ្ដាប្រទេសនានា លើពិភពលោកដែរ។

សេចក្ដីជូនដំណឹងរបស់ធនាគារជាតិនៃកម្ពុជា បានបន្ថែមទៀតថា ដើម្បីសម្របខ្លួន ទៅនឹងបរិបទថ្មី នៃ សេដ្ឋកិច្ចពិភពលោក តើកម្ពុជា គួរអនុវត្តម៉ូដែលសេដ្ឋកិច្ចបែបណា ដែលអាចមានភាពធន់ខ្លាំងនឹងវិបត្តិ និងសម្រេចបានដោយជោគជ័យ នូវគោលដៅដែលបានគ្រោងទុក?

ស្ថិតក្នុងបរិការណ៍នេះធនាគារជាតិ បានជ្រើសរើសយកប្រធានបទ ស្រាវជ្រាវគោលស្ដីពី ការពិភាក្សា លើម៉ូដែល អភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា សម្រាប់សន្និសីទម៉ាក្រូសេដ្ឋកិច្ច ប្រចាំឆ្នាំលើកទី៧។ សន្និសីទនេះ មានគោលបំណងលើកកម្ពស់ការស្រាវជ្រាវលើប្រធានបទខាងលើ និងផ្តល់ជាវេទិកាពិភាក្សា ជុំវិញ ម៉ូដែលអភិវឌ្ឍន៍សេដ្ឋកិច្ចមួយ ប្រកបដោយចីរភាព ដែលអាចក្លាយជាធាតុចូល ក្នុងការរៀបចំគោល នយោបាយសេដ្ឋកិច្ច ដើម្បីឈានទៅសម្រេចនូវចក្ខុវិស័យនាពេលអនាគត ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner