ក្រុមហ៊ុនភេសជ្ជៈ យូ ផៅវើរ ផ្តល់រង្វាន់ជូនអថិជនរបស់ខ្លួន ដែលថតរូបស្អាត

អត្ថបទដោយ៖
Kien Sereyvuth

កម្មវិធីថតរូបស្អាតជាមួយយភេសជ្ជៈយូ ផៅវើរ ដែលបង្កើតឡើងដោយក្រុមហ៊ុនយូ ផៅវើរ បាន រកឃើញអ្នកឈ្នះរង្វាន់ធំហើយ គឺអតិថិជនមានឈ្មោះ គង់ ផល្លា រស់នៅរាជធានីភ្នំពេញ ដែលអតិថិជន រូបនេះបានផ្ញើររូបថតចូលរួមប្រកួត ក្នុងចំណោមអតិថិជនជាច្រើនរូបផ្សេងទៀត ។

លោក សឹម សានត្រាន ប្រធានផ្នែកលក់ និងទីផ្សាររបស់ភេសជ្ជៈយូ ផៅវើរ បានបញ្ជាក់ថា កម្មវិធីថតរូបស្អាតជាមួយភេសជ្ជៈយូ ផៅវើរ ក្រុមហ៊ុនបានបង្កើតឡើងកាលពីដើមខែឧសភា ហើយ ប្រកាសលទ្ធផលនៅដើម ខែមិថុនា ឆ្នាំ២០២០ ។ លោក អះអាងទៀតថា កម្មនេះ បង្កើតឡើងក្នុង គោលបំណងបង្កើនការផ្សព្វផ្សាយផលិតផលភេសជ្ជៈ យូ ផៅវើរ ឲ្យប្រជាពលរដ្ឋកម្ពុជាបានស្គាល់ ច្បាស់ ពិសេសទៀតនោះ គឺក្រុមហ៊ុនចង់ផ្តល់នៅភាពសប្បាយរីករាយដល់ប្រជាពលរដ្ឋកម្ពុជា ដែល និយមការញាំភេសជ្ជៈ និងចូលចិត្តការថតរូបបែបសិល្បៈស្តាយប្លែកៗ ។

ប្រធានទីផ្សារខាងលើ បន្ថែមទៀតថា នេះជាការចែករង្វាន់ធំលើកទី១ប៉ុណ្ណោះ ហើយកម្មវិធី ថតរូបស្អាតនេះជាមួយភេសជ្ជៈ យូ ផៅវើរនេះ និងធ្វើការប្រកួតប្រជែងជាបន្តបន្ទាប់ទៀត ដើម្បីផ្តល់ជូន ការសប្បាយរីករាយ និងផ្តល់ឱកាសឈ្នះរង្វាន់ធំជូនចំពោះអតិថិជនរបស់យូ ផៅវើរនៅទូទាំងប្រទេស។

សូមបញ្ជាក់ថា សម្រាប់កម្មវិធីថតរូបជាមួយភេសជ្ជៈ យូ ផៅវើរ បេក្ខជនដែលមានបំណង ចូល ប្រកួតប្រជែងត្រូវបំពេញតាមលក្ខ័ណ តាមការកំណត់របស់ក្រុមហ៊ុន ដូចជាឡាចផេក និងស៊ែកចែក រំលែកទៅកាន់មិត្តភ័ក្ក ហើយ ថតរូបខ្លួនឯងជាមួយផលិតផលយូ ផៅវើរឲ្យមានលក្ខណៈទាក់ទាញ ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner