បងប្អូនគ្រួសារជនពិការចំនួន៧៥នាក់ ទទួលអំណោយកាកបាទក្រហមកម្ពុជា

អត្ថបទដោយ៖
Kien Sereyvuth

ខេត្តសៀមរាប ៖ បងប្អូនសមាគមជនពិការអង្គរចំនួន៧៥នាក់ នៅស្រុកស្វាយលើ ខេត្តសៀមរាប ដែលជួបការខ្វះខាតក្នុងពេលមានវិបត្តិជម្ងឺកូវិត១៩ ត្រូវបានទទួលអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានចាត់ឲ្យលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា អមដំណើរដោយលោកជំទាវ ទាង អេង ទៀ សីហា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត កាលពីព្រឹកថ្ងៃទី០៥ ខែ មិថុនា ឆ្នាំ២០២០ នៅបរិវេណ វត្តស្វាយលើ  ឃុំ ស្រុកស្វាយលើ ។

បន្ទាប់ពីធ្វើការប្រគេននូវទ័យ្យទាន ជាគ្រឿងឧបភោគបរោភោគ និង បច្ច័យ ដល់ព្រះចៅអធិការវត្តស្វាយលើរួចមក មានប្រសាសន៍សំណេះសំណាលនោះដែរលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា  បានពាំនាំនូវការផ្ដាំផ្ញើការសួរសុខទុក្ខពីរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តែងតែយកចិត្តទុកដាក់អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ។

លោកជំទាវក៏បានបញ្ជាក់ថា អំណោយទាំងអស់នេះ អាចជួយសម្រួលការខ្វះខាតរបស់បងប្អូនបានរយៈពេលខ្លី ប្រសិនបើមានការខ្វះខាត ឬបញ្ហាផ្សេងៗ ត្រូវផ្តល់ដំណឹងមកមេឃុំ មេភូមិ ដើម្បីយើងមានវិធានការឆ្លើយតបបានទាន់ពេលវេលា ដោយមិនបានទុកឲ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយអត់អាហារនោះទេ ដោយមិនប្រកាន់ វណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីនោះឡើយ គឺជួយក្នុងនាមមនុស្សធម៌ ។

លោកជំទាវ ពុំ ចន្ទីនី ក៏បានក្រើនរម្លឹកដល់ប្រជាពលរដ្ឋទាំងអស់ទូទាំងស្រុកស្វាយលើ មិនត្រូវធ្វេសប្រហែសពីជម្ងឺកូវីដ១៩នេះឡើយ ទោះបីចំនួនអ្នកឆ្លងក្នុងប្រទេសយើងមានតិចមែន តែយើងត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់នឹងត្រៀមទប់ស្កាត់គ្រប់ពេលវេលា ដោយធ្វើអនាម័យសុខភាពឲ្យបានជាប្រចាំ ដើមី្បការពារអាយុជីវិតសម្រាប់ខ្លួនឯងផ្ទាល់ និងក្រុមគ្រួសារ កុំឲ្យមានឆ្លងមេរោគកូវីដ១៩ សំខាន់ក្នុងការចូលរួមប្រយុទ្ធប្រឆាំងបង្កា ទប់ស្កាត់នូវរលកទី២នៃជម្ងឺកូវិដ១៩ ដែលមកទល់ពេលនេះ យើងមិនទាន់មានថ្នាំព្យាបាលកូវីដ១៩នៅឡើយនោះទេ ។ 

លោកជំទាវអគ្គលេខាធិការ ក៏បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមចូលរួមប្រយុទ្ធប្រឆាំងបង្កា ទប់ស្កាត់ការរឆ្លងរាតត្បាតនៃជម្ងឺឆ្លងកូវីដ១៩ ដើមី្បជៀសវាងការកើតឡើងនូវរលកទី២ នៃជម្ងឺដ៏កាចសាហាវនេះនៅក្នុងសហគម  ព្រមទាំងបានធ្វើការណែនាំផ្សព្វផ្សាយមួយចំនួនដល់បងប្អូនប្រជាពលរដ្ឋ ត្រូវតែអនុវត្តន៍ឲ្យបានជាប្រចាំនូវសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល គឺត្រូវដុសលាងសម្អាតដៃជាប្រចាំដោយទឹកសាប៊ូ អាល់កុល ឬជែល និង ពាក់ម៉ាស់ ឲ្យបានត្រឹមត្រូវ និងត្រូវខ្ទប់មាត់ជាមួយក្រម៉ា ឬម៉ាស នៅពេលក្អក ឬកណ្តាស នៅក្នុងចំណោមក្រុមមនុស្សច្រើន ឬទីប្រជុំជននានាជាដើម ។

លោកជំទាវ ពុំ ចន្ទីនី ក៏បានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ សូមខិតខំស្វែងយល់ និងចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកថ្មីនេះ ដើម្បីការពារអាយុជីវិតខ្លួនឯង នឹងក្រុមគ្រួសាររបស់ខ្លួន សំខាន់កាត់បន្ថយឲ្យបាននូវការគ្រោះថ្នាក់ចរាចរណ៍ និងធ្វើការអប់រំកូនចៅ ជៀសឲ្យឆ្ងាយពីគ្រឿងញៀន និងខិតខំប្រកបមុខរបរបង្កបង្កើនផលធ្វើស្រែចម្ការ ដើម្បីបង្កើនជីវភាពរស់នៅប្រចាំថ្ងៃបន្ថែមទៀតផង ។ អំណោយមនុស្សធម៌ផ្តលជូនបងប្អូនជនពិការទាំង៧៥នាក់ ម្នាក់ៗទទួលបាន អង្ករ ២៥គក្រ, មី ១កេស ត្រីខ ១យូរ និង កញ្ចប់អនាម័យ មានសាប៊ូ , ជែល , អាល់កុល និង ក្រម៉ា ព្រមទាំងថវិកា ៩ម៉ឺនរៀល (ក្នុងនោះថវិកាកាកបាទក្រហមកម្ពុជា ៥ម៉ឺនរៀល និង សាខា ៤ម៉ឺនរៀល) ៕ធ.ដ 

ដោយ៖ ម៉ី សុខារិទ្ធ

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner