ជនសង្ស័យ២នាក់ ពាក់ព័ន្ធ ករណីលួចឆ្កឹះសោរទ្វាលួចសម្ភារ ត្រូវជាប់ខ្នោះសមត្ថកិច្ចខណ្ឌឬស្សីកែវ
ភ្នំពេញ ៖ យោងតាមរបាយការណ៍របស់លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឬស្សីកែវ បានឲ្យដឹងនៅព្រឹកថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០២០នេះ មានករណីលួចឆ្កឹះសោរទ្វាលួចសម្ភារ ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង០២ និង៣០នាទីនៅចំណុចផ្ទះលេខ ផ្លូវបេតុង ក្រុមទី១៤ ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ត្រូវបានកម្លាំងជំនាញចាប់ខ្លួនជនសង្ស័យបាន២នាក់ ។
ជនរងគ្រោះឈ្មោះសុខ ដេម៉ា ភេទស្រី អាយុ55 ឆ្នាំមុខរបរចៅសង្កាត់រង ស្នាក់នៅផ្ទះលេខ92E ផ្លូវជាតិលេខ5 ក្រុមទី1 ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។ ចំណែកជនសង្ស័យ មានឈ្មោះប្រាក់ សារឿន ហៅអឿន ភេទប្រុស ជនជាតិខ្មែរ អាយុ50ឆ្នាំ របរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ ផ្លូវលំ ក្រុម6 ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រ6 ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ មានសារធាតុញៀន(ឃាត់ខ្លួន)។ ទី២ ឈ្មោះអៀម បញ្ញា ហៅញ៉ា ភេទប្រុស អាយុ18ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ ផ្លូវលំ ក្រុមទី6 ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រ6 ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មានសារធាតុញៀន (ឃាត់ខ្លួន)។
ដោយឡែកវត្ថុតាងទទួលបានពីជនរងគ្រោះមាន៖
-ដែកកែឆ្នៃសំរាប់ឆ្កឹះសោរចំនួន1
-ដែកទំពួកសោរចំនួន1
ចំពោះសំភារៈបាត់បង់
-វ៉ាលីដាក់ខោអាវចំនួន២
-តុឈេីចំនួន២
-ថូផ្កាឈេឺចំនួន២
-ធុងបាស់ចំនួន១
លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឬស្សីកែវ បានឲ្យដឹងថា នៅថ្ងៃទី25 ខែធ្នូ ឆ្នាំ2020 វេលាម៉ោង02 និង30នាទី មានករណីចោរលួចឆ្កឹះសោរទ្វាផ្ទះយកសំភារៈនៅចំណុចកើតហេតុខាងលើ ក្រោយពីទទួលពាក្យបណ្តឹងជនរងគ្រោះ សមត្ថកិច្ចជំនាញខណ្ឌ ប៉ុស្តិ បានធ្វើការស្រាវជ្រាវឈានដល់ការបង្រ្កាបជាក់ស្តែងនៅថ្ងៃទី27 ខែធ្នូ ឆ្នាំ2020 វេលាម៉ោង23 និង40នាទី ឃាត់ខ្លួនបានជនសង្ស័យចំនួន02នាក់ខាងលើ ក្រោយធ្វើការសាកសួរជនសង្ស័យខាងលើបានសារភាពរូបខ្លួនពិតជាបានធ្វើសកម្មភាពករណីខាងលើប្រាកដមែន។
បច្ចុប្បន្ននេះ ជនសង្ស័យ និងវត្ថុតាងបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញអនុវត្តន៍ទៅតាមនីតិវិធីច្បាប់៕ ដោយ៖ ភារ៉ា និងប៊ុនធី