ពិតជាចម្លែកខ្លាំងណាស់សម្រាប់ Griezmann ពេលប្រកួតគ្មានអ្នកគាំទ្រ
អត្ថបទដោយ៖
Kien Sereyvuth
ថ្នាក់ដឹកនាំក្របខណ្ឌ La Liga សម្រេចបន្តការប្រកួតរដូវកាល ២០១៩/២០២០នេះ ក្រោយផ្អាកការប្រកួត ដោយ សារការរីករាលដាលនៃវីរុសកូវីដ-១៩ ដោយការប្រកួតជាថ្មី នឹងត្រូវធ្វើឡើង នៅថ្ងៃទី១២ ខែមិថុនាខាងមុខនេះ។
ខណៈក្រុមកំពុងឈរកំពូលតារាង Barcelona នឹងត្រូវធ្វើដំណើរ ទៅកាន់ទឹកដីរបស់ក្រុម Mallorca ដើម្បីប្រកួតនៅថ្ងៃទី ១៣ ខែមិថុនា ។មុខការប្រកួតមកដល់ខ្សែប្រយុទ្ធ Antoine Griezmann របស់ក្រុម Barcelona បាននិយាយថា វាពិតជាចម្លែកខ្លាំងណាស់ សម្រាប់ការលេងបិទទ្វារ ដោយគ្មានអ្នកគាំទ្រចូលទស្សនា។
តារាឆ្នើមរូបនេះបានរៀបរាប់ថា៖ “ការប្រកួតលើកទី១ នឹងធ្វើនៅ Mallorca ប៉ុន្តែវាពិតជាចម្លែកខ្លាំងណាស់ក្នុងការលេងដោយគ្មានទស្សនិកជន។ វាជាលើក ទី១ ហើយដែលខ្ញុំជួបប្រទះរឿងបែបនេះ” ៕