Tomasz Kuszczak និយាយថា De Gea ប្រៀបដូចជា “ Spider-Man”

អត្ថបទដោយ៖
Kien Sereyvuth

កីឡាករ Tomasz Kuszczak បាននិយាយថា អ្នកចាំទីដៃទី១ ក្រុម Manchester United កីឡាករ David de Gea ប្រៀបដូច “ Spider-Man” ក្នុងការហ្វឹកហាត់ នៅពេលចាប់ផ្តើមអាជីពបាល់ទាត់ដំបូងនៅ Premier League ។

David de Gea បានបញ្ចប់ការផ្លាស់ប្តូរក្នុងកញ្ចប់ទឹកប្រាក់ចំនួន ១៩ លានផោន (២៤ លាន ដុល្លារអាមេរិក) ទៅកាន់ទឹកដី Old Trafford ពីក្លិប Atletico Madrid កាលពីរដូវក្តៅឆ្នាំ ២០១១ ដោយទៅជំនួសកន្លែងលោក Edwin vander Sar ក្នុងនាមជាអ្នកចាំទីជម្រើសដំបូងរបស់ United។ De Gea បានដើរតួនាទីយ៉ាង សំខាន់ ក្នុងការឈ្នះពានរង្វាន់ក្របខណ្ឌ Premier League ជាមួយបិសាចក្រហមក្នុងរដូវកាល ២០១២-១៣។

អតីតអ្នកចាំទីបម្រុងរបស់ United កីឡាករ Kuszczak បានប្រាប់ MUTV ថា៖ “ខ្ញុំបានហ្វឹកហាត់ជាមួយ De Gea រយៈពេលជិតមួយឆ្នាំ ហើយខ្ញុំចាំបានថា ខ្ញុំធ្លាប់ មើលនរណាម្នាក់ទាត់បាល់ទៅជ្រុងខាងលើ ពីកន្លែងដែលគាត់ហោះទៅចាប់បាល់នោះ វាប្រៀបដូចជា Spider-Man! គាត់រហ័សណាស់គាត់ជាបុរសកំពូលម្នាក់៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner