អ្នកវិទ្យាសាស្ត្រអង់គ្លេសរកឃើញវិធីថ្មីទាញយកចំហេះ CO2 ជំនួសប្រេងឥន្ធនៈសម្រាប់យន្តហោះបាន

បរទេស៖ ជាដំណឹងដ៏ល្អមួយ យោងតាមការចេញផ្សាយរបស់គេហទំព័រ Weird នៅថ្ងៃច័ន្ទនេះបានសរសេរថា ក្រុមអ្នកវិទ្យាសាស្ត្រមួយក្រុមដែលមានប្រភពមកពីសកលវិទ្យាល័យ Oxford នៃចក្រភពអង់គ្លេសទើបតែបានប្រកាសថា ពួកគេបានរកឃើញវិធីសាស្ត្រដ៏អស្ចារ្យមួយដែលអាចឲ្យយន្តហោះនៅតែអាចដំណើរការបានជាធម្មតាជាមួយនឹងចំហេះឧស្ម័នកាបូនឌីអុកស៊ីត C02ជំនួសឲ្យការប្រើប្រាស់ប្រេងឥន្ធនៈ។ មានន័យថាពិភពលោកនឹងពិតជាអាចកាត់បន្ថយការបំពុលអាកាសមកត្រឹមសូន្យបានពិតមែននាពេលអនាគត។

បច្ចេកវិទ្យាថ្មីតាមរយៈការដុតយកចំហេះសរីរាង្គ ក្រុមអ្នកស្រាវជ្រាវអង់គ្លេសទាំងនោះបានយកអាស៊ីតស៊ីឌ្រីកមកដុតជាមួយនឹងអ៊ីដ្រូសែនដោយមានការចូលរួមពីសំណាក់កាតាលីករដែលមានសារជាតិម៉ង់ហ្គាណែស ប៉ូតាស្យូម។ ជាលទ្ធផលវាអាចប្រែឧស្ម័នកាបូនឌីអុកស៊ីតទៅជាសារធាតុរាវថ្មីម្យ៉ាងដែលអាចមានចំហេះគ្រប់គ្រាន់ក្នុងការដំណើរការម៉ាស៊ីនយន្តហោះបាន។

ប្រភពដដែលបានបញ្ជាក់ទៀតថាវិធីថ្មីនេះមិនត្រឹមតែមិនចំណាយថ្លៃនោះទេហើយមានដំណើរការងាយស្រួល ជាពិសេសគឺប្រើប្រាស់វត្ថុធាតុដើមធម្មតាទាំងអស់ហើយកាន់តែពិសេសនោះគឺនឹងទាមទារការចំណាយថោកជាងដំណើរការយកជាតិទឹកចិត្តពីអ៊ីដ្រូសែនថែមទៀតផង៕

ស៊ុន លី
ស៊ុន លី
ធ្លាប់បំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានជាភាសាខ្មែរជាមួយនឹងស្ថាប័នព័ត៌មានមួយចំនួនរយៈពេល៧ឆ្នាំ។ បទពិសោធបកប្រែប្រភេទព័ត៌មានអន្តរជាតិនយោបាយសេដ្ឋកិច្ចនិងកីឡាផង។ បច្ចុប្បន្នកំពុងបំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានសេដ្ឋកិច្ចអន្តរជាតិឱ្យសារព័ត៌មាន AMS Economy
ads banner
ads banner
ads banner