មន្រ្តីជំនាញខេត្តស្វាយរៀង រកឃើញទំនិញខូចគុណភាព និងទំនិញផ្ទុកសារធាតុគីមីបូរាក់នៅក្នុងផ្សារជីភូ ក្រុងបាវិត

អត្ថបទដោយ៖
Kien Sereyvuth

ស្វាយរៀង៖ សាខាការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២០នេះ បានចុះពិនិត្យមុខទំនិញនៅផ្សារជីភូ សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង ក្នុងគោលបំណងស្វែងរកសារធាតុគីមី ដែលតាំងលក់នៅលើបន្លែត្រីសាច់ គ្រឿងឧបភោគបរិភោគ និងទំនិញខូចគុណភាព និងហួសកាលបរិច្ឆេតប្រើប្រាស់។

លោក ផឹង និល ប្រធានសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានថ្លែងថា សកម្មភាពចុះត្រួតពិនិត្យនៅផ្សារជីភូ នាព្រឹកនេះ មន្ត្រីជំនាញយើងបានពិនិត្យគ្រឿងឧបភោគ បរិភោគនៅតាមស្តង់ក្នុងផ្សារតាំងលក់ទំនិញ និងបានប្រើប្រាស់ឧបករណ៍ធ្វើ Test Kitsបឋមលើម្ហូបអាហារចំនួន៣៣គំរូដើម្បីស្វែងរកសារធាតុគីមី ហាមឃាត់ដែលធ្វើអោយប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។

លោកផឹង និលបានបញ្ជាក់ថាជាលទ្ធផលក្រោយពីការអនុវត្តការងារមន្ត្រីជំនាញបានរកឃើញទំនិញខូចគុណភាព និងហួសកាលបរិច្ឆេតប្រើប្រាស់៦មុខ មានដូចជាទឹកដោះគោ១៦កំប៉ុង តែកញ្ចបប់ចំនួន២៣កញ្ចប់ ថ្នាំដុសធ្មេញចំនួន៧ប្រអប់ ទឹកក្រូចម៉ាក  7up ចំនួច១២កំប៉ុង និងខ្ទឹមស ១កញ្ចប់ស្មើនឹង៥kg (ខូចគុណភាព) ងៀតបបែលចំនួន២kg (មានសារធាតុគីមីborax) ហើយមន្ត្រីជំនាញបានធ្វើកំណត់ហេតុដកហូតទំនិញទាំងនោះ យកមករក្សាទុកដើម្បីធ្វើការដុតកម្ទេចចោលនៅពេលក្រោយ។

លោក ផឹង និល បានបញ្ជាក់ថា មន្ត្រីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ និងមន្ទីរពាណិជ្ជកម្មខេត្ត និងចុះពិនិត្យមុខទំនិញឲ្យបាន ដូចភ្លៀងរលឹមដើម្បីស្វែងរក សារធាតុ ដែលហាមឃាត់ (សារធាតុគីមី) ដែលធ្វើឲ្យអ្នកបរិភោគអាចប៉ះពាល់ដល់សុខភាព និងស្នើរឲ្យអាជីវករចូលរួមសហការ ជាមួយមន្ត្រីជំនាញ ក្នុងការចុះត្រួតពិនិត្យទំនិញផ្សេងៗគ្រប់ភេទ នៅតាមទីផ្សារក្នុងខេត្តបន្តទៀតផងដែរ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner