បញ្ជាការដ្ឋានកងទ័ពជើងគោកបានទទូលអំណោយពីប្រធានក្រុមប្រឹក្សាភិបាលសមាគមមូលនិធិសម្តេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធន់តូច និងមធ្យមនៅកម្ពុជា

នៅបញ្ជាការដ្ឋានថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០នេះកងទ័ពជើងគោក មានរៀបចំពិធីប្រគល់ និងទទួលអំណោយពីឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាលសមាគមមូលនិធិសម្តេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជា ជូនដល់បញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ។
អំណោយទាំងនោះរួមមាន៖ ទឹកត្រីចំនួន ៦០០០ដប ទឹកស៊ីអ៊ីវចំនួន ៦០០០ដប ទឹកសម្លាប់មេរោគចំនួន ១០០០ដប និងថវិកាចំនួន ២ម៉ឺនដុល្លារសហរដ្ឋអាមេរិក។

ក្នុងនាមកងទ័ពជើងគោក ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរ ភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានថ្លែងអំណរគុណចំពោះសមាគមមូលនិធិសម្តេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។ ឯកឧត្តម មេបញ្ជាការកងទ័ពជើងគោកបានបន្តទៀត ថា៖ អំណោយដ៏ថ្លៃថ្លានេះជាទឹកចិត្តដ៏សប្បុរស និងជាការ ចែករំលែកដ៏មានសារសំខាន់ ដើម្បីចូលរួមគាំទ្រដល់កងទ័ពក្នុងការដោះស្រាយសេចក្តីត្រូវការផ្សេងៗរបស់អង្គភាព៕ដោយ-រ៉ាវុធ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner