​អតីតប្រធាន​ផ្នែក​បច្ចេកទេស​ ​នៃ​សមាគម​អ្នក​ផលិត​អំបិល​ខេត្ត​កំពត​-​កែប​ ​បញ្ជាក់​ថា​ ​ដោយសារ​អាកាសធាតុ​មិនសូវ​អំណោយផល​ ​ធ្វើ​អោយ​កន្លែង​ផលិត​អំបិល​មួយ​ចំនួន​មាន​សភាព​យឺតយ៉ាវ​ ​ប៉ុន្តែ​កន្លែង​ខ្លះទៀត​ជិត​ចាប់ផ្ដើម​ប្រមូល​ផល​ជា​បណ្ដើរៗ​ដែ​រហើយ

​រដូវ​កាល​ចាប់ផ្ដើម​ផលិត​អំបិល​ឆ្នាំ​ថ្មី​នេះ​ ​គឺ​តាំងពី​ចុងខែ​តុលា​កន្លងមក​ ​ប៉ុន្ដែ​ដោយសារ​អាកាសធាតុ​មិនសូវ​អំណោយផល​ ​ទើប​ធ្វើ​ឱ្យ​កន្លែង​ផលិត​អំបិល​មួយ​ចំនួន​មាន​សភាព​យឺតយ៉ាវ​ ​ប៉ុន្តែ​កន្លែង​ខ្លះទៀត​ជិត​ចាប់ផ្ដើម​ប្រមូល​ផល​ជា​បណ្ដើរៗ​ដែ​រហើយ​ ​នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​ ​ប៊ុន​ ​ណា​រិន​ ​អតីតប្រធាន​ផ្នែក​បច្ចេកទេស​ ​នៃ​សមាគម​អ្នក​ផលិត​អំបិល​ខេត្ត​កំពត​-​កែប​ ​។​

លោក​បន្ត​ថា​ ​ការងារ​ផលិត​អំបិល​នេះ​ ​គឺ​ពឹងផ្អែក​ទៅលើ​អាកាសធាតុ​ ​ដោយ​ត្រូវការ​ពន្លឺ​ថ្ងៃល្អ​ ​និង​គ្មាន​ភ្លៀង​ធ្លាក់​ជាដើម​ ​។​ ​លោក​បន្ថែម​ថា​ ​សម្រាប់​ឆ្នាំ​២​០​១​៩​-​២​០​២​០​នេះ​ ​ផលិតផល​យើង​ផ្គត់ផ្គង់​ក្នុងស្រុក​បាន​ ​ដោយសារ​មាននៅ​សល់​ចុង​ឆ្នាំ​។​ ​ពេល​ធ្វើស្ថិតិ​ប្រហែល​នៅ​ខែ​៧​ ​សល់​ប្រហែលជា​ង​៣​ម៉ឺន​តោន​ ​ប៉ុន្ដែ​ឥឡូវ​ចុង​ឆ្នាំនេះ​ ​សល់​ប្រហែលជា​ង​១​ម៉ឺន​តោន​ ​តែ​អំបិល​ថ្មី​យើង​ចាប់ផ្ដើម​មាន​ហើយ​ ​អ៊ីចឹង​តាមខ្ញុំ​ពិនិត្យមើល​មេឃ​ឆ្នាំនេះ​ ​ផល​យើង​អាច​ផ្គត់ផ្គង់​បាន​គ្រប់​ក្នុង​រដូវ​កាល​បាន​ ​។​

លោក​បញ្ជាក់​ទៀត​ថា​ ​ការ​ផលិត​អំបិល​ឆ្នាំ​កន្លងទៅ​នោះ​ ​ទទួល​បាន​ទិន្នផល​ខ្ពស់​ ​ដែល​អាច​គ្រប់គ្រាន់​ក្នុង​ការ​ផ្គត់ផ្គង់​តម្រូវ​ការ​ទី​ផ្សារ​ ​ហើយ​សម្រាប់​ចុង​ឆ្នាំនេះ​សល់​ក្នុង​ឃ្លាំង​ប្រហែលជា​ង​១​ម៉ឺន​តោន​ ​ដើម្បី​បន្ដ​ផ្គត់ផ្គង់​ការប្រើប្រាស់​ទៅ​ឆ្នាំ​ថ្មី​បន្ដ​ទៀត​ ​។​ ​លោក​សង្ឃឹម​ថា​ ​ឆ្នាំនេះ​អ្នក​ផលិត​អាច​បាន​ច្រើនជាង​ឆ្នាំមុន​ ​ដោយ​អ្នក​ដែល​បោះបង់​ការ​ផលិត​កាលពីឆ្នាំមុន​ ​បាន​ ​ចាប់ផ្ដើម​ផលិត​វិញ​ ​។​ ​គួរ​បញ្ជាក់​ថា​ ​បច្ចុប្បន្ន​សមាជិក​អ្នក​ផលិត​អំបិល​ខេត្ត​កំពត​-​កែប​ ​មាន​ជាង​១​៧​០​ក្រុម​ ​នៅ​លើ​ផ្ទៃដី​ផលិត​ដែល​ប្រកាស​ដោយក្រុម​អ្នក​ផលិត​មាន​ជាង​៤​ពាន់​ហិកតា​ ​៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner