ជម្លោះក្មេងស្ទាវពីរក្រុមឈានដល់ផ្ទុះអាវុធចំនួន៥គ្រាប់ នៅមុខអនុវិទ្យាល័យចតុមុខ ផ្អេីលដល់សមត្ថកិច្ចខណ្ឌដូនពេញចុះអន្តរាគមន៍

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ មានករណីផ្ទុះអាវុធចំនួន៥គ្រាប់ នៅមុខអនុវិទ្យាល័យចតុមុខផ្អេីលសមត្ថកិច្ចមួយខណ្ឌដូនពេញ  ខណៈដែលយុវជន២ក្រុមទាស់សំដីគ្នា និងគប់ដុំថ្មដាក់គ្នាឈានទៅដល់ការផ្ទុះអាវុធ បង្កការភ្ញាក់ផ្អេីលដល់សមត្ថកិច្ចនគរបាល និងកម្លាំងកងរាជអាវុធហត្តខណ្ឌ ចុះមកអន្តរាគមន៍។ ហេតុការណ៍នេះបានកេីតឡេីង  នៅវេលាម៉ោង១១.៣០នាទីយប់ថ្ងៃទី០៤ខែមិថុនាឆ្នាំ២០២០ តាមបណ្ដោយផ្លូវព្រះនរោត្ដម កែង​ និងផ្លូវ២០២  មុខអនុវិទ្យាល័យចតុមុខ ស្ថិតក្នុងសង្កាត់ជ័យជំនះខណ្ឌដូនពេញ រាជធានីភ្នំពេញ។

តាមប្រភពពីកន្លែងកេីតហេតុបានប្រាប់ឲ្យដឹងថា៖ មុនពេលកេីតហេតុគេឃេីញយុវជនមួយក្រុម២ម៉ូតូមានគ្នា៤នាក់  បានជិះម៉ូតូ(មិនចាំម៉ាកនិងស្លាកលេខ)បានឈប់ទិញនំ ដែលលក់កន្លែងសំណតរថយន្តក្រុងមុខរបងសាលាចតុមុខ  ហេីយបានស្រែកថាឲ្យក្រុមយុវជនមួយក្រុមទៀតដែលជិះម៉ូតូ៣គ្រឿងមានគ្នា៤ទៅ៥នាក់ ដែលកំពង់ធ្វេីដំណេីរស្របទិសគ្នាពីត្បូងទៅជេីង  រួចក៏បានជិះម៉ូតូត្រឡប់ក្រោយវិញបំរ៉ុងចូលសួរ  ស្រាប់តែភាគីដែលឈប់ទិញនំបានយកដុំថ្មគប់ទៅក្រុមនោះ បណ្ដាលឲ្យត្រូវម៉ូតូមួយគ្រឿង ធ្វើឲ្យភាគីដែរគេគប់ដុំថ្មនោះ ខឹងបានដកកាំភ្លេីងខ្លីបាញ់ឡេីងលេីចំនួន៣គ្រាប់ ហេីយដេញ ក្រុមដែលប្រេីដុំថ្មរត់ចែកជេីងគ្នាដោយម្នាក់រត់ផ្លោះរបងចូលសាលា និង៣នាក់ទៀតរត់ចូលហាង(បបរស)ដែលនៅក្បែនោះ ហេីយក្រុមដែលមានកាំភ្លេីងក៏បានបាញ់បន្ថែមចំនួន២គ្រាប់ទៀត  រួចបេីកម៉ូតូគេចបាត់អស់ និងបន្សល់ទុកម៉ូតូ២គ្រឿងរបស់ភាគីខាងគប់ដុំថ្ម។

ក្រោយពេលកេីតហេតុ សមត្ថកិច្ចខណ្ឌដូនពេញ បានចុះមកដល់កន្លែងកេីតហេតុ បានយកម៉ូតូទាំង២គ្រឿងទៅរក្សាទុក  និងរុករកឃាត់ខ្លួនយុវជនម្នាក់ទៅសួរនាំ នៅប៉ុស្តិ៍ ក្រោយសួរនាំរួចុវជននោះបានសារភាពថា  ពិតជាបានគប់ដុំថ្មទៅលេីភាគីម្ខាងទៀតពិតប្រាកដមែន ទេីបសមត្ថកិច្ចចាត់ការតាមនីតិវិធីច្បាប់បន្ត។ ចំណែកក្រុមផ្ទុះអាវុធ  សមត្ថកិច្ចកំពុងតែធ្វើការស្រាវជ្រាវដើម្បីស្វែងចាប់ខ្លួនយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់៕ធ.ដ

ដោយ៖ ជីម  ភារ៉ា

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner