ជនជាតិចិនបើករថយន្តឡិចស៊ីសបោះពួយលឿន ជ្រុលទៅបុកគូទរថយន្តកុងតឺន័រខ្ទេចមួយកំណាត់មុខ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ ជនជាតិចិនមួយក្រុមបើករថយន្តម៉ាក ឡិចសុីស RX-350 មួយគ្រឿង បោះពួយល្បឿនលឿនជ្រុលទៅបុករថយន្តកុងតឺន័រពីក្រោយពេញទំហឹងបណ្ដាលឲ្យខ្ទេចមួយកំណាត់មុខ តែមិនបង្កឲ្យមានអ្នករបួសនោះទេ ចំណែករថយន្តកុងតឺន័រ បន្តដំណើរទៅមុខទៀតបាត់ ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩ និង ៥០ នាទីយប់ថ្ងៃទី៤ ខែមិថុនាឆ្នាំ២០២០ នៅចំណុចមុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញរថយន្តកុងតឺន័រមួយគ្រឿង មិនចាំស្លាកលេខធ្វើដំណើរទិសដៅពីកើតទៅលិចលុះមកដល់ចំណុចកើតហេតុខាងលើ ក៏មានរថយន្ត ឡិចសុីសRX-350 មួយគ្រឿងពណ៌សពាក់ស្លាកលេខភ្នំពេញ 2AS-1898បើកបរដោយបុរសជនជាតិចិន ធ្វើដំណើរមកពីក្រោយក្នុងល្បឿនលឿន ជ្រុលទៅបុករថយន្តកុងតឺន័រពីក្រោយពេញទំហឹង បណ្ដាលឲ្យរថយន្តឡិចស៊ិសខ្ទេចផ្នែកខាងមុខស្ទើរទាំងស្រុង ចំណែករថយន្តកុងតឺន័របានបន្តដំណើរទៅមុខទៀតបាត់។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានពិនិត្យនៅនឹងកន្លែងកើតហេតុដោយមិនឃើញម្ចាស់រថយន្តឡិចសុីស ទើបសមត្ថកិច្ចហៅរថយន្តស្ទូចយករថយន្តយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌពោធិសែនជ័យ បណ្ដោះអាសន្នទុកប្រគល់ជូនម្ចាស់វិញ៕ធ.ដ

ដោយ៖  ជីម  ភារ៉ា

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner