អំពើជួញដូរមនុស្ស ជះឥទ្ធិពលអវិជ្ជមានដល់បុគ្គល គ្រួសារ និងសហគមន៍ ជាពិសេសទាំងនៅថ្នាក់ជាតិ តំបន់ និងពិភពលោក

សៀមរាប៖ លោក ញឹក វណ្ណារ៉ា រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា (ស.អ.យ) ថ្លែងថា អំពើជួញដូរមនុស្ស បាននឹងកំពុងកើតឡើងគ្រប់ទីកន្លែងក្នុងរូបភាពភាគច្រើនជាឧក្រិដ្ឋកម្មឆ្លងដែន និងក្នុងប្រទេស ដែលមានអង្គការចាត់តាំង។ ការបើកសិក្ខាសាលាផ្សព្វផ្សាយ «នីតិវិធីប្រតិបត្តិបទដ្ឋាន ស្តីពី កាគ្រប់គ្រងករណីនៃការធ្វើ មាតុភូមិនិវត្តន៍ និងសមាហរណកម្មជនរងគ្រោះដោយអំពើជួញដូរមនុស្ស រវាងព្រះរាជាណា ចក្រកម្ពុជា និង ព្រះរាជាណាចក្រថៃ»

មន្ត្រីជាន់ខ្ពស់ក្រសួងសង្គមកិច្ច ឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងខិតខំប្រឹងប្រែងបង្កើត រៀបចំចងក្រង ផ្សព្វផ្សាយ និងអនុវត្តគោលនយោបាយ យុទ្ធសាស្រ្ត ផែនការ កិច្ចព្រមព្រៀងទ្វេភាគី និងពហុភាគី និង​យន្តការនានាសំដៅ ប្រយុទ្ធប្រឆាំង និងកាត់បន្ថយឲ្យបានជាអតិបរមានូវអំពើជួញដូរមនុស្ស និងការធ្វើអាជីវកម្មលើមនុស្ស ទាំងក្នុងក្របខ័ណ្ឌជាតិ អនុតំបន់ តំបន់ និងលើពិភពលោក។ ដោយឡែក ក្រសួង ស.អ.យ ដែលបានទទួលអាណត្តិពីរាជរដ្ឋាភិបាលក្នុងការការពារ និងការផ្តល់សេវាគាំទ្រដល់ជនរងគ្រោះ បំពេញការងារយ៉ាងសកម្ម និងសម្រេចបាននូវសមិទ្ធផលជាច្រើនក្នុងកិច្ចការពារជនរងគ្រោះដោយអំពើជួញដូរមនុស្ស ការងារកសាងគោលនយោបាយ ការបង្ការទប់ស្កាត់អំពើជួញដូរមនុស្ស ការពង្រឹងកិច្ចសហប្រតិបត្តិការ និងការបង្កើនភាពជាដៃគូ។

លោក ញឹក វណ្ណារ៉ា បន្ថែមថា នីតិវិធីប្រតិបត្តិបទដ្ឋានដែលប្រកាសដាក់ឲ្យប្រើប្រាស់ ក្នុងសិក្ខាសាលាផ្សព្វផ្សាយន ជាសមិទ្ធិផលថ្មីមួយទៀតរបស់ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដែលជាសេនាធិការបស់រាជរដ្ឋភិបាល និងប្រទេសថៃ ព្រមទាំងអង្គការដៃគូអភិវឌ្ឍន៍នានានៅកម្ពុជា ដែលបានខិតខំប្រឹងប្រែងរួមគ្នាកសាងសម្រាប់ភាគីទាំងពីរយកទៅអនុវត្ត។ នីតិវិធីប្រតិបត្តិបទដ្ឋាន ប្រកាន់ខ្ជាប់តាមក្របខណ្ឌការងារអន្តរជាតិនៃអង្គការសហប្រជាជាតិ និងក្របខណ្ឌការងារថ្នាក់តំបន់ដែលប្រទេសទាំងពីរបានទទួលស្គាល់ និងផ្តល់ការគាំទ្រ។ ជាពិសេសទៅទៀត នីតិប្រតិបត្តិបទដ្ឋានមានគោលបំណងសំខាន់ ដើម្បីអនុវត្តគោលការណ៍រួម ស្តីពីការធ្វើមាតុភូមិនិវត្តន៍ និងសមាហរណកម្មជនរងគ្រោះដោយអំពើជួញដូរមនុស្ស និងពង្រឹងបទដ្ឋានប្រតិបត្តិអនុលោមទៅតាម ការអនុវត្តជាលក្ខណៈអន្តរជាតិ កំណត់អំពីតួនាទីការទទួលខុសត្រូវនៃអាជ្ញាធរពាក់ព័ន្ធ នៃរដ្ឋភាគីទាំងពីរនៅក្នុងដំណើរការមាតុភូមិនិវត្តន៍ និងសមាហរណកម្ម សម្រាប់ប្រើបា្រស់ជាឯកសារយោងដែល ពាក់ព័ន្ធការធ្វើមាតុភូមិនិវត្តន៍ និងសមាហរណកម្ម និងជំនួយផ្នែកច្បាប់ដល់ជនរងគ្រោះដោយអំពើជួញដូរមនុស្ស។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner