ឯកឧត្តមរដ្ឋមន្រ្តី ប៉ាន សូរស័ក្តិ ចូលរួមកិច្ចប្រជុំពិសេសរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន និងកិច្ចប្រជុំពិសេស រដ្ឋមន្រ្តី សេដ្ឋកិច្ច អាស៊ានបូកបីឆ្លើយតបទៅនឹងកូវីដ១៩

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជា រដ្ឋមន្រ្តី សេដ្ឋកិច្ចអាស៊ានកម្ពុជា បានដឹកនាំគណៈប្រតិភូអន្តរក្រសួង ចូលរួមកិច្ចប្រជុំ ពិសេស រដ្ឋមន្រ្តី សេដ្ឋកិច្ច អាស៊ាន និងកិច្ចប្រជុំពិសេសរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានបូកបី ឆ្លើយតបទៅនឹងកូវីដ១៩ ដែលរៀបចំឡើង តាម រយៈ ប្រព័ន្ធវីដេអូ។ កិច្ចប្រជុំនេះដឹកនាំដោយ ឯកឧត្តម ត្រាន់ ទាន់ អាន់ (Tran Tuan Anh) រដ្ឋមន្រ្តីក្រសួង ឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម ដែលជាម្ចាស់ផ្ទះអាស៊ានឆ្នាំ២០២០ ដោយមានការចូលរួម ពីសំណាក់ រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន ជប៉ុន សាធារណរដ្ឋប្រជាមានិតចិន សាធារណរដ្ឋកូរ៉េ និងអគ្គលេខាធិការអាស៊ាន ផង ដែរ ដោយទទួលបានលទ្ធផលសំខាន់ៗដូចខាងក្រោម៖

១) កិច្ចប្រជុំពិសេសរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន៖ កិច្ចប្រជុំបានកត់សម្គាល់ និងពិភាក្សាលើសំណើ ក្នុងការបង្កើត គណៈកម្មការ ពិសេសជាន់ខ្ពស់ស្តីពីការឆ្លើយតបកូវីដ១៩ និងស្តារសេដ្ឋកិច្ចឡើងវិញ របស់ក្រុមប្រឹក្សាធុរកិច្ច អាស៊ាន។ កិច្ចប្រជុំក៏បានផ្លាស់ប្តូរបទពិសោធន៍គ្នាលើការប្រយុទ្ធប្រឆាំងនឹងមេរោគកូវីដ១៩ និងពិភាក្សា លើ ការ ពង្រឹងសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ាន និងការតភ្ជាប់ខ្សែចង្វាក់ផ្គត់ផ្គង់ដើម្បីឆ្លើយតបទៅនឹងការ រីករាល ដាល នៃកូវីដ១៩។ ក្នុងកិច្ចប្រជុំនេះផងដែរ ឯកឧត្តមរដ្ឋមន្រ្តី បានចែករំលែក និងផ្តល់អនុសាសន៍ ដល់ ប្រទេសជាសមាជិកក្នុងការធ្វើពិពិធកម្មខ្សែចង្វាក់ផ្គត់ផ្គង់ និងប្រើប្រាស់ឧស្សហកម្ម៤.០ ដើម្បី សម្រេច បាន នូវគោលដៅដែលបានកំណត់។

២) កិច្ចប្រជុំពិសេសរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានបូកបី៖ បណ្តារដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានបូកបី បាន ផ្លាស់ ប្តូរយោបល់ ពីស្ថានភាពនៃកូវីដ១៩ នៅក្នុងតំបន់ ចែករំលែកពីវិធានការនានាក្នុងការប្រយុទ្ធនឹង មេរោគ កូវីដ ១៩។ ក្នុងកិច្ចប្រជុំនេះផងដែរ ឯកឧត្តមរដ្ឋមន្រ្តី បានលើកទឹកចិត្តឱ្យមានការឆ្លើយតបដ៏រហ័ស និងស្របគ្នា និងកិច្ចសហការគ្នាតាមរយៈយន្តការអាស៊ានបូកបី ដែលមានស្រាប់ដើម្បីប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ និង បាន ថ្លែង អំណរគុណដល់សាធារណរដ្ឋប្រជាមានិតចិន ជប៉ុន កូរ៉េ ដែល បានជួយ ដល់ កម្ពុជា ក្នុងការ ទប់ទល់ នឹង កូវីដ១៩ តាមរយៈជំនួយហិរញ្ញវត្ថុ បច្ចេកទេស និងគ្រូពេទ្យ ជាដើម៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner