កូវីដ១៩៖ ថៃពិចារណាបើកការប្រគុំតន្ត្រី និង Pub ឡើងវិញ

អត្ថបទដោយ៖
Kien Sereyvuth

រាជរដ្ឋាភិបាលថៃកំពុងពិចារណាក្នុងការបន្តដំណើរការប្រភេទអាជីវកម្ម និងសកម្មភាពបន្ថែមទៀត ក្នុងចំណោម១២ប្រភេទ ក្នុងនោះ រួមមានទាំង Pub ឬបារ និង ការប្រគុំតន្ត្រី ព្រមទាំងការប្រកួតកីឡាផ្សេងៗ ផងដែរ។

អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពកូវីដ១៩ លោកវេជ្ជបណ្ឌិត Taweesilp Visanuyothin បាននិយាយនៅថ្ងៃព្រហស្បតិ៍ ទី៤ មិថុនានេះថា ស្ថាប័នលោកបានអញ្ជើញអ្នករៀបចំ និងប្រតិបត្តិករ មកពិភាក្សាលើវិធានការចាំបាច់នានា ដែលគ្រប់គ្រងការរីករាលដាលនៃជម្ងឺនេះ។

លោកថា «រាជរដ្ឋាភិបាលនឹងបានដឹងដំណឹងពីប្រតិបត្តិករទាំងនោះថាតើពួកគេអាចធ្វើអ្វីខ្លះ ក្នុងការទប់ស្កាត់ការចម្លងជម្ងឺ ហើយយើងនឹងដឹងថាតើសហការបែបណានោះ» ប្រភពបន្ថែមទៀតថា ក្នុងចំណោម១២ប្រភេទខាងលើ មានសកម្មភាពនិងអាជីវកម្មខ្លះត្រូវបានអនុញ្ញាតឲ្យបន្តដំណើរការឡើងវិញហើយ។

ថៃរកឃើញ ករណីកូវីដ១៩ ចំនួន១៧នាក់ថ្មីទៀត នៅថ្ងៃព្រហស្បតិ៍នេះ នាំឲ្យកើនដល់៣១០១នាក់ ប៉ុន្តែក្នុងចំណោមនេះ មានអ្នកជាសះស្បើយ៩៦ភាគរយ ហើយអ្នកស្លាប់មាន៥៨នាក់៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner