សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ទទួលថវិកាក្នុងទិវាកាកបាទក្រហម អឌ្ឍចន្ទក្រហម ខួបលើកទី១៥៧ ពីសប្បុរសជន

អត្ថបទដោយ៖
Kien Sereyvuth

ស្វាយរៀង៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន គណៈកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង បានអញ្ជើញទទួលថវិកាមនុស្សធម៌ពីសប្បុរសជន ក្នុងឱកាសខួបលើក ទី១៥៧ ទិវាកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២០ ក្រោមប្រធានបទ ” ខ្ញុំ ស្រឡាញ់សន្តិភាព និងកាកបាទក្រហមកម្ពុជា ” នារសៀលថ្ងៃព្រហស្បត្តិ៍ ១៤កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០ ។

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន គណៈកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង បានថ្លែងអំណរគុណការចំពោះវិភាគទានពី ឯកឧត្ដម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី ជាសប្បុរសជនទាំងក្នុងវិស័យសាធារណៈ និងវិស័យឯកជន ដែលបានចូលរួមវិភាគទាន ជាមួយសាខាកាកបាទក្រហមខេត្តស្វាយរៀង។

លោកជំទាវក៏បានបន្តទៀតថា មូលនិធិដែលសាខាទទួលបានពីសប្បុរសជនក្នុងទិវាកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២០នេះ បានជួយឱ្យសាខាអាចធ្វើប្រតិបត្តិការការងារមនុស្សធម៌ ដោយពុំមានការរើសអើងសំដៅរួមចំណែកជួយ សង្គ្រោះជីវិតមនុស្ស ការកសាងភាពធន់ទៅនឹងគ្រោះមហន្តរាយផ្សេងៗ ការកាត់បន្ថយ អត្រាឈឺ និងស្លាប់នៃមាតា និងទារក កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ការលើក កម្ពស់គោលការណ៍គ្រឹះនៃតម្លៃមនុស្សធម៌ សេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ និងវប្បធម៌ អហិង្សានានានៅ ក្នុងខេត្តស្វាយរៀង។

លោកជំទាវកិត្តិសង្គហបណ្ឌិត សង្ឃឹមនឹងជឿជាក់ថា សប្បុរសជន និងបន្តចូលរួមវិភាគទានបន្តទៀត ដើម្បី ទ្រទ្រង់ដល់សាខាកាកបាទក្រហមខេត្តស្វាយរៀង៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner