Maradona បន្តកិច្ចសន្យាថ្មី១រដូវកាលទៀត ជាមួយក្លិប នៅលីគកំពូលអាហ្សង់ទីន
អត្ថបទដោយ៖
Kien Sereyvuth
អ្នកចាត់ការក្លិប Gimnasiay Esgrima ដែលជាអតីតវីរៈបុរសបាល់ទាត់អាហ្សង់ទីន លោក Diego Maradona បានចុះកិច្ចសន្យាថ្មី១រដូវកាលបន្ថែមរហូតដល់ដំណាច់ ២០២០/២០២១ ។ អតីតកីឡាករជួយជម្រើសជាតិអាហ្សង់ទីនឈ្នះ World Cup ឆ្នាំ១៩៨៦ខាងលើ បានដឹកនាំនៅក្លិបសមាជិកលីគកំពូលអាហ្សង់ទីន កាលពីកំឡុងខែកញ្ញា ឆ្នាំ២០១៩កន្លងទៅ ដោយ២០ប្រកួត ឈ្នះ៧ ស្មើរ៤ និងចាញ់៩ ។
ខណៈបច្ចុប្បន្នក្លិបនេះកំពុងឈរចំណាត់ថ្នាក់ទី១៩ ក្នុងចំណោមក្លិបទាំង ២៤ ។
សូមបញ្ជាក់ថា ដោយសារជំងឺរាតត្បាត COVID-19 សមាគមបាល់ទាត់អាហ្សង់ទីនបានសម្រេចមិនឡើងមក និងកាត់ចេញ សម្រាប់លីគកំពូលអាហ្សង់ទីន រយៈពេល២រដូវកាល គិតទាំងរដូវកាលនេះ និងរដូវកាលបន្ទាប់ ៕