UEFA ពិន័យក្លិបទី២នៅអឺរុប មិនឲ្យលេងពានកម្រិតទ្វីប ព្រោះល្មើសគោលការណ៍ប្រើប្រាស់ហិរញ្ញវត្ថុលើសដែនកំណត់

អត្ថបទដោយ៖
Kien Sereyvuth

សមាគមបាល់ទាត់ទ្វីបអឺរ៉ុប ហៅកាត់ថា (UEFA) បានពិន័យក្លិបទី២ នៅអឺរុបមិនឲ្យលេងពានកម្រិតទ្វីប ព្រោះល្មើសគោលការណ៍ប្រើប្រាស់ហិរញ្ញវត្ថុលើសដែនកំណត់ ។

គួរបញ្ជាក់ថា ក្លិប Trabzonspor ដែលកំពុងឈរកំពូលតារាងលីគទួរគី ត្រូវបាន UEFA ដាក់ពិន័យរយៈពេល១ឆ្នាំពេញ ព្រោះល្មើសនឹងគោលការណ៍ប្រើប្រាស់ហិរញ្ញវត្ថុលើសដែនកំណត់ ចាប់ពីរដូវកាលក្រោយតទៅ ពានទ្វីបអឺរ៉ុបទាំង ២កម្រិត (UEFA Champions League និង UEFA Europa League) រយៈពេល ២រដូវកាល ២០២០/២០២១ និង ២០២១/២០២២ ។

បើតាមរបាយការណ៍ដដែល ក្លិបជើងឯកលីគកំពូលទួរគី ៦សម័យកាលខាងលើត្រូវបាន UEFA ស៊ើបឃើញមានការចាយវាយល្មើសគោលការណ៍ហិរញ្ញវត្ថុ (Financial Fair Play Regulations) តាំងពីឆ្នាំ២០១៩ មកម្ល៉េះ ។ បច្ចុប្បន្ន Trabzonspor កំពុងកាន់កាប់កំពូលតារាងលីគកំពូលទួរគី ជាបណ្តោះអាសន្ន ដោយមានពិន្ទុស្មើរជាមួយក្លិប Istanbul Basaksehir និងតាមពីក្រោយដោយលេខរៀងទី៣ Galatasaray ។ គួររំលឹកថា ក្លិប Trabzonspor គឺជាក្លិបទី២ នៅអឺរុប បន្ទាប់ពី Manchester City របស់អង់គ្លេស ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner