ផលិតផលក្លែងក្លាយខុសច្បាប់ ចំនួនជាង ១៣០តោន ត្រូវបានរៀបចំពិធីកម្ទេចចោលនៅទីលានចាក់សំរាមដង្កោ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានរៀបចំពិធីកម្ទេចចោល ឪសថក្លែងក្លាយ អន់គុណភាព និងផលិតផលក្លែងក្លាយខុសច្បាប់ជាង ១៣០តោន ដែលកម្លាំងសម្ថកិច្ចចម្រុះ នៃគណៈកម្មាធិការបានបង្ក្រាប់ និងរឹបអូសរក្សាទុកនាពេលកន្លងមក ក្រោមអធិបតីភាព ឯកឧត្តម សាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល តំណាងដ៌ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងមានការអញ្ជើញពីសំណាក់ ថ្នាក់ដឹកនាំតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដីគ្រប់ជាន់ថ្នាក់ និងមន្ត្រីរាជការជាច្រើនរូប ។

បើតាមរបាយការណ៍ ឯកឧត្តម នាយឧត្តមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានឲ្យដឹងថា ឪសថខុសច្បាប់ និងផលិតផលក្លែងក្លាយទូទៅជាង ១៣០តោន ដែលនិងកម្ទេចចោលនាពេលនេះ គឺបានធ្វើការសើបអង្កេត យ៉ាងយកចិត្តទុកដាក់ ហើយបានបង្ក្រាបបាននៅភូមិសាស្រ្តារាជធានីភ្នំពេញ ដែលដកហូតបានរួមមាន  ឪសថហួសសុពលភាពមានចំនួន២២៥មុខ ស្មើរនិង ៦តោន និងឪសថបូរាណសម័យចិន អាហារបំប៉ន គ្រឿសំអាងក្លែងក្លាយ ផលិតផលគ្រឿងឧបភោគបរិភោគខូចគុណភាព ហួសសពលភាពជាច្រើនប្រភេទមានដូចជា ប្រេងឆា ទឹកដោះគោ ទឹកក្រូច ទឹកសេរ៉ូ ទឹកត្រី ទឹកសុីអុីវ ម្សៅមី នំប៉ាវ ស្ករគ្រាប់ ស្រាបារី សាប៊ូកក់សក់  ទឹកអប់ ស្ព្រៃយ៍បាញ់ខ្លួន ទឹកថ្នាំព្រីធ័រ ជែលលាងដៃ ឪសថបូរាណចិន។

ឯកឧត្តមបានបន្តថា ទោះបីជាមានការខិតខំប្រឹងប្រែងទប់ស្កាត់ពីបណ្ដារស្ថាប័នពាក់ព័ន្ធយ៉ាងណាក៏ដោយ ក៏ជនល្មើសនៅតែព្យាយាមប្រព្រឹត្ត ពីព្រោះថា ការផលិត កាចែកចាយផលិតផលក្លែងក្លាយដែលមានហានីភ័យខ្ពស់ គេនឹងទទួលបានប្រាក់ចំណេញយ៉ាងច្រើន បើធៀបនឹងបទល្មើសដទៃទៀត ហើយចំពោះការដាទោសទណ្ឌលើបទល្មើសនៅមានកម្រឹតស្រាល ស្របពេលដែរកាយល់ដឹងរបស់សមត្ថកិច្ចលើបទល្មើសនេះក៏នៅមានកម្រឹតដែរ ។

ឯកឧត្តមបានបន្ថែមទៀតថា ការរៀបចំពិធីកម្ទេចចោលនាពេលនេះ ក៏ជាសារមួយរំលឹកទៅដល់ជនខិលខូចមួយចំនួនដែល ផលិតស្តុកទុក និងចែកចាយផលិតផលក្លែងក្លាយផងដែរថា ដរាបណាសកម្មភាពខុសច្បាប់បំផ្លាញសុខភាព សុខុមាលភាពរបស់ប្រជាជន និងសុវត្តិភាពសង្គមនេះនៅតែបន្ត ដរាបនោះគណៈកម្មាធិការក៏នៅតែព្យាយាមធ្វើការទប់ស្កាត់ និងរឹបអូសយកមកកម្ទេចចោល ដោយមិនមាការលើកលែង រឺក៌បន្ធូបន្ថយជាដាច់ខាត។

ឯកឧត្តម សាស្រ្តាចារ្យ ម៉ម ប៊ុហេង រដ្ឋមន្ត្រក្រសួងសុខាភិបាល បានអំពាវនាវអោយបងប្អូនប្រជាពលរដ្ឋទាំងអស់មុន នឹង សម្រេចចិត្តទិញផលិតផលអ្វីមួយត្រូវ ប្រុងប្រយ័ត្នអោយបានខ្ពស់ ត្រូវទិញផលិតផលដែលលក់នៅតាមហាងត្រឹត្រូវ និងមានឈ្មោះ មានម៉ាក់ត្រឹមត្រូវ ដើម្បីកុំអោយប៉ះផលិតផលក្លែងក្លាយនាំអោយប៉ះពាល់ដល់សុខភាពបងប្អន ។ ហើយចំពោះអ្នកដែលផលិត និងចែកចាយផលិតផលក្លែងក្លាយ ផលិតផលខូចគុណភាព និងត្រូវបញ្ជូនទៅតុលាការ ដាក់ទោសទណ្ឌតាមនីតិវីច្បាប់៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner