សមត្ថកិច្ចបញ្ជូនជនសង្ស័យម្នាក់ទៅតុលាការ ដែលជាប់បទល្មើសអំពើលួចមានស្ថានទម្ងន់ទោសចំនួន ០៤ករណី

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ យោងតាមរបាយការណ៍របស់លោក ប៊ុន សត្យា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ បានឲ្យដឹងនៅព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០នេះថា កម្លាំងជំនាញរបស់ការិយាល័យបានបញ្ជូនជនសង្ស័យម្នាក់ទៅតុលាការ  ដេីម្បីផ្ដន្ទាទោសតាមច្បាប់ ពាក់ព័ន្ធ ពីបទល្មើសអំពើលួចមានស្ថានទម្ងន់ទោសចំនួន ០៤ករណី  និងចាប់យកម៉ូតូជាមធ្យោបាយជិះធ្វើសកម្មភាពផងដែរ។

ជនសង្ស័យមានឈ្មោះ ខៀវ គីមហេង ភេទ ប្រុស អាយុ ២៣ ឆ្នាំ ជនជាតិ ខ្មែរមុខរបរ ដឹកអីវ៉ាន់ញ៉ាំ២៤ម៉ោង ស្នាក់នៅផ្ទះលេខ២៦ ផ្លូវលេខ២២ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។ ក្នុងនោះសមត្ថកិច្ចបានចាប់យកវត្ថុតាងមាន ម៉ូតូម៉ាកស៊ុយហ្សុយគីនិច ពណ៌ លឿងលាយស សេរីឆ្នាំ២០២០ ពាក់ស្លាកលេខ ១IH៣៩៥០។

គួររំលឹកថា កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោងប្រហែល ២០ និង ៣០ នាទី មានករណី អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា (ឆក់ទូរស័ព្ទដៃម៉ាកអាយហ្វូនអ៊ីចអេសម៉េក ពណ៌ មាស) ប្រព្រឹត្តនៅចំណុចបូរីញូថោន ផ្លូវបេតុង ក្រុម១ ភូមិព្រៃទា១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ  បង្កឡើងដោយជនសង្ស័យចំនួន០៣ នាក់ជិះម៉ូតូចំនួន ០២ គ្រឿង គឺឈ្មោះ ខៀវ គីមហេង ភេទ ប្រុស អាយុ ២៣ ឆ្នាំ ជនជាតិ ខ្មែរ ជិះម៉ូតូម៉ាកស៊ុយហ្សុយគីនិច ពណ៌ លឿងលាយស សេរីឆ្នាំ ២០២០ ពាក់ស្លាកលេខ១ IH ៣៩៥០ ឌុបឈ្មោះ សិទ្ធិ ភេទ ប្រុស អាយុប្រហែល១៨ ឆ្នាំ ជនជាតិ ខ្មែរប្រើទូរសព្ទ័ដៃលេខ០១៧ ៤២២ ២២០ , ឈ្មោះ រាក់ ភេទប្រុស អាយុប្រហែល ១៨ឆ្នាំ ជនជាតិ ខ្មែរប្រើទូរសព្ទ័ដៃលេខ ០៩៦ ៨៨១ ៤០៧៣ ជិះម៉ូតូស៊ុយហ្សុយគីនិច ពណ៌ ទឹកក្រូចលាយស សេរីឆ្នាំ២០២០ មិនចាំស្លាកលេខ ជិះម្នាក់ឯង នៅពេលជនសង្ស័យជិះម៉ូតូមកដល់ចំណុចកើតហេតុខាងលើ ក៏បានឃើញជនរងគ្រោះកំពុងកាន់ទូរស័ព្ទដៃម៉ាកអាយហ្វូនអ៊ិចអេសម៉េក ពណ៌ មាស ភ្លាមនោះជនសង្ស័យឈ្មោះ ខៀវ គីមហេង បានឃើញក៏បើកម៉ូតូចូលទៅជិតជនរងគ្រោះ ហើយឈ្មោះ សិទ្ធិដែលអង្គុយខាងក្រោយ ក៏បានធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃពីជនរងគ្រោះបានសម្រេច ជិះម៉ូតូគេចខ្លួនចំណែក ឈ្មោះ រាក់ ជិះម៉ូតូតាមពីក្រោយគេចខ្លួនបាត់ ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ ការិយាល័យបានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី ៕ ដោយ៖ ភារ៉ា និងប៊ុនធី

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner