រថយន្តធុនធំដឹងកម្មកកាត់ដេរបានក្រឡាប់ធ្លាក់ផ្លូវបណ្តាលឲ្យរងរបួសធ្ងន់ និងស្រាលខណៈដែលអ្នកបើកបរទើបតែចេះបើក
ខេត្តកំពង់ឆ្នាំង៖ កម្មករោងចក្រកាត់ដេរ១៧នាក់ បានរងរបួសធ្ងន់ និងស្រាលនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ក្រដាប់រថយន្តធន់ធំដឹកកម្មក។ ហេតុការគ្រោះថ្នាក់ចរាចរខាងលើនេះបានកើតឡើងនៅវេលាម៉ោង៦ និង៣០នាទីល្ងាចថ្ងៃទី៣ មិថុនា២០២០ នៅលើកំណាត់ផ្លូវជាតិលេខ៥ចំនុចស្ពានអូរប្រម៉ាត់ចន្លោះបង្គោលគីឡូម៉ែត្រលេខ៤៦និង៤៧ស្ថិត ភូមិ ចំការស្វាយ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។
សមត្ថកិច្ចនគបាលមូលដ្ឋានដែលចុះដល់កន្លែងកើតហេតុបានអោយដឹងថាពិយជាកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តដឹកកម្មកររោងចក្របើកធ្លាក់ផ្លូវពិតមែនក្នុងនោះអ្នករងគ្រោះសរុប២១នាក់ ធ្ងន់០៣នាក់ស្រី០៣នាក់ និងប្រុស១នាក់ក្នុងចំណោមមនុស្ស៦០នាក់ជិះនៅលើរថយន្តផងដែរ។ អធិការនគបាលស្តីទីស្រុកសាមគ្គីមានជ័យ បានអោយដឹងតាមរយៈទូរសព្ធនៅវេលាម៉ោង១០និង១៦នាទីថ្ងៃទី៤ មិថុនា២០២០នេះ ថាកម្មកររោអចក្រដែលរងគ្រោះថ្នាក់ក្រឡាប់រថយន្តធ្វើការនៅរោងចក្រផលិតការបូប Horizon outdoorនិងរោងចក្រផលិតសម្លៀកបំពាក់ Golden Apparel និងរោងចក្រការបូប Khai neng នៅស្រុកសាមគ្គីមានជ័យខេត្តកំពង់ឆ្នាំង។
អធិការនគបាលស្តីទីស្រុកសាមគ្គីមានជ័យ បានអោយដឹងថានៅមុនពេលកើតហេតុរថយន្តខាងលើបានដឹកកម្មករ ដែលជិះលើរថយន្តមានគ្នា៦០នាក់ បើកបរនៅពេលកំពង់មេឃធ្លាក់ភៀងឡើងវ៉ាជែងម៉ូតូ និងបានរេចង្កូតបណ្តាលអោយរថយន្តក្រឡាបនៅលើផ្លូវជាតិលេខ៥ខណៈអ្នកបើកបរទើបរៀនបើករថ្មី ក្រោយពេលកើតអ្នកបើកបររត់គេចខ្លួនបាត់ផងដែរ។
អនុប្រធានមន្ទីការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈលោក មាសសីណាត បាននិយាយអោយដឹងថាគិតត្រឹមម៉ោង៨ថ្ងៃទី៤មិថុនា២០២០នេះថាកម្មរោងចក្រទាំង៤ខាងលើនេះ បានរងរបួស៣៤នាក់ប្រុស៥នាក់របួសធ្ងន៣នាក់ ចូលមកសម្រាក់នៅក្នុងមន្ទីពេទ្យបង្អែកស្រុកកំពង់ត្រឡាច១១នាក់ និងសម្រាក់នៅឃ្លីនិច តែវណ្ណា ២១ នាក់ប្រុស៥នាក់និងបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យកាលម៉ែត្រ១នាក់ផងដែរ។
សូមបញ្ជាក់ផងដែរថានៅក្នុងថ្ងៃទី៤ មិថុនា២០២០នេះ ផងដែរអភិបាលខេត្តកំពង់ឆ្នាំងលោក ឈួ ច័ន្ទឌឿន បានដឹកនាំប្រតិភូចុះនាំយកអំណោយទៅសាកសួសុខទុក្ខកម្មករោងចក្រដែលរងគ្រោះដោយសារគ្រោះថ្នាក់ ក្រឡាប់រថយន្តនៅរសៀលម្សិលមិញនេះផងដែរ ៕ ដោយ សុក្ខារិន









