មន្ត្រីពេទ្យសត្វនៃមន្ទីរកសិកម្មខេត្តបន្ទាយមានជ័យបានសហការបង្ក្រាបជ្រូក ៤ករណីផ្សេងគ្នានៅស្រុកម៉ាឡៃ

អត្ថបទដោយ៖
Kien Sereyvuth

បន្ទាយមានជ័យ៖ ឈ្មួញខិលខូចនៅតែបន្តលូចនាំចេញ ដឹកជញ្ជូនជ្រូក មាន់ ក្នុងភូមិសាស្រ្តស្រុកម៉ាឡៃ តែត្រូវមន្ត្រីពេទ្យសត្វនៃមន្ទីរកសិកម្មខេត្តបន្ទាយមានជ័យសហការសមត្តកិច្ចជំនាញ ឃាត់ចាប់ដើម្បីក្រុមចន្ថាឡេស័កត្រួតពិនិត្យ។លោក ហ៊ុយ ទូច ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្មខេត្តបន្ទាយមានជ័យអោយដឹងដែរថា ៖ សកម្មភាពអនុវត្តន៍បាននៅយប់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២០មានដូចខាងក្រោម៖

១. បានចុៈធ្វើអធិការកិច្ចនែការដឹកជញ្ជូនជ្រូករស់ចំនួន៥ក្បាល តាមមធ្យោបាយរថយន្តកាម៉ារីកាត់គូដពណ៌សំបកឪឡឹកនៅក្នុងសត្តឃាដដ្ឋានផាន់តារ៉ារិទ្ធដែលអជីវករពិឃាដ លួចនាំចូលពីប្រទេសថៃ។ បន្ទាប់មកក្រុមការងារបានយកវត្ថុតាងមកការិ.ដើម្បីចាត់ការតាមនីតិវិធីបន្ត។

២. បានធ្វើការស្ទាក់ចាប់បានឡានកូរ៉េគ្មានផ្លាកលេខពណ៌ស នៅចំណុចសាលា ក្រហមភូមិសូរិយាឃុំកូបស្រុកអូរជ្រៅដែរផ្ទុកតាការមាន់រស់ចំនួន១២០គុណ៧មាន់ស្មើ និងចំនួន៨៤០ក្បាលដែលលួចនាំចូលពីប្រទេសថៃ តាមច្រកល្បៀងច្រកពាណិជ្ចស្ថិតក្នុងភូមិសាស្ត្រស្រុកម៉ាឡៃគ្មានលិខិតអនុញ្ញាតិ។

៣. នៅវេលាម៉ោង២០ និង៥០នាទីក្រុមអន្តរគមន៍ ការិ.ផលិតកម្មបសុព្យាបាលបានស្ទាក់ចាប់បានឡាននីសាន់ពណ៌ទឹកប្រាក់ ផ្លាកលេខភ្នំពេញៈ ច៧៥៨២ ផ្ទុកជ្រូករស់១៦ក្បាល នៅចំណុចភូមិសិលាខ្មែរឃុំអូរបីជាន់ដែលលួចនាំចូលពីប្រទេសថៃគ្នានលិខិតអនុញ្ញាតិ។

៤. នៅវេលាម៉ោង២២និង៣០នាទីក្រុមអន្តរគមន៍ការិ.ផលិតកម្មបសុព្យាបាល បានសហការនគរបាលសេដ្ឋកិច្ចខេត្តធ្វើការស្ទាក់ចាប់បានរថយន្តមួយគ្រឿងម៉ាកកាម៉ារីចង្កូតស្តាំពណ៍ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2F1013ផ្ទុកកូនជ្រូកចំនួន៧៥ក្បាលដែលលួចនាំចូលពីប្រទេសថៃគ្មានលិខិតអនុញ្ញាតិ។

លោក ហ៊ុយ ទូច ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្មខេត្តបន្ទាយមានជ័យអោយដឹងដែរថា ៖ ការបង្ក្រាបបានជ្រូកខាងលើ គឺទី១ ជាការនាំចូលអត់ច្បាប់អនុញាតិ និងខុសនឹងសារាចរលេខ០៧ របសើរាជរដ្ឋាភិបាលស្តីពីការទប់ស្កាត់ជម្ងឺឆ្លង និងវិធាននៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ និងកាណែនាំរបស់ ឯកឧត្ដម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ពីនាំចូលខុសច្បាប់ សាច់សត្វ និងសត្វរស់ពីប្រទេសថៃតាមច្រករបៀង ឬដោយខុសច្បាប់។

ទោះជាយ៉ាងណាលោក ហ៊ុយ ទូច នៅតែនិយាយពីផលលំបាកក្នុងការទប់ស្កាត់បទល្មើសច្រកល្បៀង ច្រើនហើយស្ថិតការគ្រប់គ្រងរបស់កងកម្លាំង ហើយមន្ត្រីជំនាញតិចហើយធ្វើការតែតាមដងផ្លូវ។    សូមបញ្ចាក់ថាបទល្មើសទាំងបួនករណីនេៈ ត្រូវបានសមត្ថកិច្ចជំនាញយកវត្ថុតាងមកការិ.ដើម្បីបន្តរអនុវត្តន៍ តាមនីតិវិធីនៃច្បាប់សុខភាពសត្វ ផលិតកម្មសត្វ៕ ដោយ: ឃិន គន្ធា

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner