CEO របស់ Ericsson ព្រមានចាកចេញពីស៊ុយអែតបើរដ្ឋាភិបាលមិនលុបបំរាមចេញពី Huawei និង ZTE

បរទេស៖ យោងតាមការចេញផ្សាយរបស់សារព័ត៌មានក្នុងស្រុកមួយរបស់ស៊ុយអែត Dagens Nyheterបាន
សរសេរថា លោក Borje Ekholm ប្រធានប្រតិបត្តិនៃក្រុមហ៊ុនយក្ស Ericsson និងជាក្រុមហ៊ុនក្នុងស្រុករបស់ប្រទេសស៊ុយអែតនោះបានកំពុងតែព្យាយាមក្នុងការបញ្ចុះបញ្ចូលរដ្ឋាភិបាលនៃប្រទេសស៊ុយអែតដើម្បី
លុបចោលបំរាមក្នុងការប្រើប្រាស់បច្ចេកវិទ្យាអ៊ិនធឺណេត 5G របស់ក្រុមហ៊ុន Huawei និង ZTE ។

នៅក្នុងសារជាច្រើនដែលលោកប្រធានប្រតិបត្តិរូបនេះផ្ញើរទៅកាន់លោកស្រីរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបរទេស
Anna Hallberg បានអំពាវនាវសុំឲ្យរដ្ឋាភិបាលពិចារណាឡើងវិញក្នុងការដកបំរាមរបស់រដ្ឋាភិបាលស៊ុយអែត
ដែលកន្លងមកបានប្រកាសច្បាស់ថា នឹងទាមទារចាំបាច់ឲ្យប្រតិបត្តិករក្នុងស្រុកទាំងអស់ក្នុងការដកខ្លួនឲ្យបានដាច់ចេញពីការប្រើប្រាស់បច្ចេកវិទ្យា 5G របស់ក្រុមហ៊ុនចិនទាំងអស់ឲ្យបានត្រឹមខែមករាឆ្នាំ2025។

នៅក្នុងសារមួយដែលត្រូវបានចេញផ្សាយដោយកាសែតដដែលក៏បានអះអាងទៀតថា លោក Ekholm បានធ្វើការព្រមានថា ក្រុមហ៊ុន Ericsson នឹងសម្រេចចិត្តចាកចេញពីក្នុងប្រទេសស៊ុយអែត ប្រសិនបើអាជ្ញាធរនៅតែបន្តដាក់បំរាមបែបនេះទៅលើក្រុមហ៊ុន Huawei និង ZTE។

ទោះបីជាយ៉ាងណាក្តីឆ្លើយតបទៅនឹងកាសែត Dagens លោក Hallberg បាននិយាយថា លោកស្រីនឹងមិនជ្រៀតជ្រែកទៅនឹងការសម្រេចចិត្តណាមួយពាក់ព័ន្ធទៅនឹងបំរាមទាំងនេះឡើយ ហើយបានបញ្ជាក់ទៀតថា លោកស្រីមិនទាន់បានជួបជាមួយនឹងលោក Ekholm នៅឡើយទេ៕

ស៊ុន លី
ស៊ុន លី
ធ្លាប់បំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានជាភាសាខ្មែរជាមួយនឹងស្ថាប័នព័ត៌មានមួយចំនួនរយៈពេល៧ឆ្នាំ។ បទពិសោធបកប្រែប្រភេទព័ត៌មានអន្តរជាតិនយោបាយសេដ្ឋកិច្ចនិងកីឡាផង។ បច្ចុប្បន្នកំពុងបំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានសេដ្ឋកិច្ចអន្តរជាតិឱ្យសារព័ត៌មាន AMS Economy
ads banner
ads banner
ads banner