កូវីដ១៩៖ ថ្ងៃនេះ ថៃឆ្លងក្នុងសហគមន៍៧០៩នាក់ទៀត រីឯអ្នកស្លាប់កើនដល់៦៥នាក់ហើយ
អត្ថបទដោយ៖
លន់ សារ៉ាត
នៅថ្ងៃចន្ទ ទី៤ មករា ២០២១នេះ ប្រទេសថៃបានប្រកាសពីរកឃើញករណីជំងឺកូវីដ១៩ ចំនួន៧៤៥នាក់ទៀត ក្នុងនោះ ៧០៩នាក់ជាករណីឆ្លងក្នុងសហគមន៍។ ក្រៅពីនេះ ក៏មានករណីស្លាប់ម្នាក់ទៀតផងដែរ។
គិតចាប់តាំងពីខែមករា ២០២០ មកដល់ព្រឹកថ្ងៃទី៤ មករា ២០២១នេះ ថៃមានករណីកូវីដ១៩សរុបចំនួន៨៤៣៩នាក់។ រីឯអ្នកស្លាប់កើនដល់៦៥នាក់៕ ប្រភពពីបាកកប៉ុស្តិ៍
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ