​ពិធី​ស្បថ​ចូលកាន់​តំណែង​ជា​ផ្លូវការ​របស់​លោក​ ចូ ​បៃ​ដិ​ន​ ​នឹង​ប្រព្រឹត្តទៅ​ដោយមាន​ការ​ធ្វើ​ព្យុហយាត្រា​តាម​អន​ឡា​ញ​នៅ​ទូទាំង​ប្រទេស

​អាមេរិក​៖​ ​ក្រុម​អ្នក​រៀបចំ​កម្មវិធី​របស់​លោក​ ចូ ​បៃ​ដិ​ន​ ​នៅ​ថ្ងៃអាទិត្យ​ម្សិលមិញ​បញ្ជាក់​ថា​ ​ពិធី​ឡើង​ស្បថ​កាន់​តំណែង​របស់​ប្រធានាធិបតី​ជាប់ឆ្នោត​អាមេរិក​ ​នឹង​ប្រព្រឹត្តទៅ​ដោយមាន​រួមបញ្ចូល​ការ​ធ្វើ​ព្យុហយាត្រា​តាម​អន​ឡា​ញ​ ​នៅ​ទូទាំង​ប្រទេស​ ​ស្រប​ពេល​ដែល​ករណី​ឆ្លង​ ​CO​V​I​D​-19 ​កើន​ឡើង​យ៉ាង​គំហុក​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​ អេ​ភី​ ​នៅ​ថ្ងៃ​ទី​០​៤​ ​ខែ​មករា​ ​ឆ្នាំ​២​០​២​១​ ​។​

ក្រុម​អ្នក​រៀបចំ​កម្មវិធី​ពិធី​បាន​បញ្ជាក់​ថា​ ​ពិធី​ស្បថ​ចូលកាន់​តំណែង​របស់​លោក​ ចូ ​បៃ​ដិ​ន​ ​នៅ​ថ្ងៃ​ទី​២​០​ ​ខែ​មករា​ខាងមុខនេះ​ ​នៅ​វិមាន​កា​ពី​តូ​ល​ ​នឹង​ត្រូវធ្វើ​ឡើង​តាម​លំដាប់លំដោយ​ ​ប៉ុន្តែ​កម្មវិធី​ភាគច្រើន​នឹង​ត្រូវធ្វើ​ឡើង​ពី​ចម្ងាយ​ ​ឬ​ត្រូវ​អនុវត្ត​តាម​វិធានការ​គ​ម្លា​ត​សុវត្ថិភាព​ ​កា​រពាក់​ម៉ា​ស​ ​ការកំណត់​ចំនួន​មនុស្ស​ចូលរួម​ ​និង​ការផ្សាយ​ផ្ទាល់​តាម​កញ្ចក់ទូរទស្សន៍​ ​។​

​ស្រប​ពេល​ជាមួយគ្នា​នោះ​ដែរ​ ​លោក​ ចូ ​បៃ​ដិ​ន​ ​ក៏​នឹង​ទទួល​បានការ​អម​ដំណើរ​ជា​លក្ខណៈ​ប្រពៃណី​របស់​ប្រ​ធា​ ​នា​ធិ​ប​តី​ផង​ដែរ​ ​ពីសំណាក់​ក្រុម​អ្នកតំណាង​មកពី​គ្រប់​ស្ថាប័នយោធា​ទាំងអស់​ចាប់ពី​ផ្លូវ​លេខ​ ​១​៥​ ​ក្នុង​រដ្ឋធានី​វ៉ា​ស៊ី​ន​តោន​ ​ឆ្ពោះទៅ​កាន់​សេតវិមាន​ផង​ដែរ​ ​៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner