បុរសវ័យចំណាស់ម្នាក់ ត្រូវរថយន្តបែនដឹកខ្សាច់បេីកពីក្រោយនិងកិន បណ្ដាលឲ្យដាច់ជើងម្ខាង

ភ្នំពេញ ៖  បុរសវ័យចំណាស់ម្នាក់ខណ:កំពុងជិះម៉ូតូតាមផ្លូវក៏ត្រូវរថយន្តបែនដឹកខ្សាច់បើកលឿនជ្រុលមកបុកពីក្រោយនិងកិនទាំងមនុស្សនិងម៉ូតូអូសប្រហែលជាង១០ម៉ែត្រទើបដល់អ្នកបើកបររថយន្តឈប់ ធ្វេីឲ្យជនរងគ្រោះដាច់ជេីងម្ខាងរងរបួសធ្ងន់  ។ 

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលេីនេះបានបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋកាលពីវេលាម៉ោង៤និង១៥ នាទីរសៀលថ្ងៃទី៤  ខែមករា  ឆ្នាំ ២០២១ នៅត្រង់ចំណុចស្ពានដៃចំការដូងតាមបណ្ដោយផ្លូវ២១៧  ស្ថិតក្នុងភូមិម័ល សង្កាត់ដង្កោខណ្ឌដង្កោ  រាជធានីភ្នំពេញ  ។ 

 បុរសរងគ្រោះនៅមិនទាន់ស្គាល់អត្តសញ្ញាណនោះទេ  ដោយត្រូវបានរថយន្តបង្អែកដង្កោ  ដឹកយកទៅសង្គ្រោះភ្លាមៗ  ។ រីឯអ្នកបេីកបររថយន្តបង្ករមានឈ្មោះ  ឃុន ទីឡុង ២៣ ឆ្នាំមុខរបរជាអ្នកបេីករថនយ្ត  ស្នាក់នៅសង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ  ។ 

  យោងតាមប្រភពព័ត៌មានពីនគរបាលចរាចរណ៍ដែលឈរជើងនៅគោលដៅស្ពានដែកចំកាដូងបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ  ជនរងគ្រោះបានជិះម៉ូតូម៉ាកហុងដាឌ្រីមសង់ស៊េរីចាស់  ពាក់ស្លាកលេខ  ព9441 ភព1  ធ្វេីដំណេីរតាមបណ្ដោយផ្លូវ ២១៧ ក្នុងទិសដៅពីត្បូងទៅជើងហេីយឆ្លងស្តុបស្ពានដែកចំការដូង ស្របពេលនោះក៏មានបុរសម្នាក់បើកបររថយន្តបែនដឹកខ្សាច់  បើកបរតាមបណ្ដោយផ្លូវ៣៧១ បត់ឆ្វេងឡើងមកផ្លូវ២១៧  ក្នុងល្បឿនលឿនស្រាប់តែមកដល់ចំណុចកើតហេតុក៏ជ្រុលទៅបុកម៉ូតូរបស់ជនរងគ្រោះនិងកិនអូសប្រហែលជា១០ម៉ែត្របណ្ដាលឲ្យអ្នកបើកបរម៉ូតូរងរបួសដាច់ជើងខាងស្ដាំ ភ្លាមនោះអ្នកបើកបររថយន្តត្រូវបានសមត្ថកិច្ចនគរបាលចរាចរណ៍នៃការិយាល័យចរាចរណ៍ផ្លូវគោកស្នងការរាជធានីភ្នំពេញដែលឈរជើងនៅស្ពានដែកចំការដូងឃាត់ខ្លួនភ្លាមៗ  ។ ចំណែកជនរងគ្រោះត្រូវបានរថយន្តរបស់មន្ទីរពេទ្យបង្អែកខណ្ឌដង្កោបានដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗផងដែរ  ។ 

 ក្រោយមក  សមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌដង្កោបានចុះមកដល់ទីតាំងកន្លែងកើតហេតុនិងធ្វើការវាស់វែងយកម៉ូតូនិងរថយន្តរួមទាំងអ្នកបើកបរប្រគល់ឱ្យសមត្ថកិច្ចជំនាញនៃការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ យកទៅរក្សាទុក  រង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕  ដោយ៖  ជីម  ភារ៉ា

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner