សមត្ថកិច្ចខណ្ឌមានជ័យ ឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួកបីនាក់ ក្រោយពីធ្វើសកម្មភាពកាច់សោរកម៉ូតូបានសម្រេច

ភ្នំពេញ៖ ជនសង្ស័យបីនាក់បានធ្វើសកម្មភាពកាច់សោរកម៉ូតូបានសម្រេច តែត្រូវបានកម្លាំងសមត្ថកិច្ចជំនាញផ្នែកអន្តរាគមន៍ឃាត់ខ្លួនបានម្នាក់និងពីរនាក់ទៀតរត់គេចខ្លួនបាត់ ។

 ការឃាត់ខ្លួនជនសង្ស័យខាងលេីនៅវេលាម៉ោង ១១នឹង២០ព្រឹក  ថ្ងៃទី០៤ ខែមករា  ឆ្នាំ២០២១  ស្ថិតនៅត្រង់ចំណុចក្រុមហ៊ុន រ៉ាយស៍ នែតជ្រល ឌីវេឡុបមុិន តាមផ្លូវ៣៧១ ក្នុងភូមិត្នោតជ្រុំ៣ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ  រាជធានីភ្នំពេញ។

 សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យម្នាក់ដែលឃាត់ខ្លួនបានមានឈ្មោះ វា គីមហុង ភេទប្រុស  អាយុ ២៧ឆ្នាំ មុខរបរនិងស្នាក់នៅមិនពិតប្រាកដ នឹងដកហូកបានម៉ូតូជនសង្ស័យមួយគ្រឿងជិះធ្វើសកម្មភាពម៉ាកឌ្រីមសង់សេ១២៥ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1IN-4827 ។ ចំណែកជនរងគ្រោះមានឈ្មោះ ជួន ណៃពុធ ភេទស្រី អាយុ ២៣ឆ្នាំមុខរបរបុគ្គលិកក្រុមហ៊ុន ម៉ូតូបាត់បង់ម៉ាកឌ្រីមសង់សេ១២៥ស៊េរី២០១៦ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1FN-5732 ។

 បេីតាមប្រភពព័ត៌មានពីជនរងគ្រោះបានឱ្យដឹងថា  មុនកេីតហេតុរូបគាត់កំពុងធ្វើការនៅក្នុងក្រុមហ៊ុនហើយក៏បានក្រលេកមើលទៅតាមកាមេរ៉ាសុវត្ថិភាពក៏ប្រទះឃើញជនសង្ស័យមានគ្នា៣នាក់ធ្វើសកម្មភាពកាច់សោរកម៉ូតូទាញចេញទៅក្រៅដើម្បីជិះរត់គេចខ្លួន គាត់ក៏រត់ចេញមកក្រៅស្រែកចោរៗ បង្កឱ្យមានការភ្ញាក់ផ្អើលបានកើតឡើង  ព្រមទាំងគាប់ជួនត្រូវកម្លាំងសមត្ថកិច្ចកំពុងល្បាតឃេីញក៏ជិះដេញតាមឃាត់ខ្លួនជនសង្ស័យបានម្នាក់នៅត្រង់ចំណុចផ្សារមុខវត្តពោធិញាណនាំខ្លួនយកទៅប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងទំពន់ទី២ ដើម្បីធ្វើការសាកសួរ  ចំណែកបក្ខពួកពីរនាក់ទៀតរត់គេចខ្លួនបាត់  ។ 

 បច្ចុប្បន្ននេះ  ជនសង្ស័យរួមនឹងវត្ថុតាង  ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលរដ្ឋបាលប៉ុស្តិ៍បឹងទំពុនទី ២កំពុងធ្វើការសាកសួរ  កសាងសំណុំរឿងបញ្ជូនខ្លួនទៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យដើម្បីចាត់ការបន្តទៅតាមនីតិវិធីច្បាប់៕  ដោយ៖  ភារ៉ា  និងប៊ុនធី

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner