គាស់បន្ទប់លួចម៉ូតូបានសម្រេច ពេលឃើញកម្លាំងសមត្ថកិច្ចខណ្ឌមានជ័យល្បាតតាមមូលដ្ឋាន ផ្តួលម៉ូតូរត់គេចខ្លួនបាត់ ជាមួយលុយ១៣០០ដុល្លារ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ ជនសង្ស័យមួយក្រុមដែលមានបក្ខពួក ៣ទៅ ៤នាក់ បានធ្វើសកម្មភាពគាស់បន្ទប់ ជួលលួចយកម៉ូតូហុងដាឌ្រីស៊េរីឆ្នាំ២០២០ បានសម្រេចប្រឹងជិះគេចខ្លួន តែត្រូវបានប្រទះជាមួយកម្លាំងល្បាតបានផ្តួលម៉ូតូរត់គេចខ្លួនបាត់។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង២៖០០នាទី រំលងអាធ្រាត្រ ឈានចូលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០ នៅបន្ទប់ជួលមួយកន្លែងគ្មានលេខ ដែលស្ថិតនៅក្នុងភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ។ ស្រ្តីម្នាក់ដែលជាម្ចាស់បន្ទប់នឹងជាម្ចាស់ម៉ូតូបានរៀបរាប់ ថា៖ ខ្លួនមានឈ្មោះ សួន សុខគៀង អាយុ៣៥ឆ្នាំ មុខរបរចុងភៅ ស្នាក់បន្ទប់ជួលខាងលើ ដែលស្ថិត នៅក្នុងភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ។

ស្រ្តីខាងលើបានបន្តទៀតថា មុនពេលកើតហេតុ នៅក្នុងបន្ទប់មានក្មេងៗ ២ទៅ ៣នាក់រួមនឹងខ្លួនផងដែរ បានសម្រាកលង់លក់ក្នុងដំណេកយ៉ាងស្រួលដូចសព្វដង ប៉ុន្តែទ្វារមិនបានចាក់សោរទេ គ្រាន់តែចាក់កន្លឹះតែប៉ុណ្ណោះ ចំណែកឯម៉ូតូត្រូវបានដាក់ក្បែរគ្រែដូចសព្វដង រីឯលុយចំនួនជាង១៣០០ដុល្លារបានទុកក្នុងកញ្ចប់ថង់លើក្បាលដំណេក។ គាត់បានបន្តទៀតថា មិនដឹងថាជនសង្ស័យទាំងនោះធ្វើសកម្មភាពឆ្កឹះសោរចូលក្នុងបន្ទប់តាំងពីពេលណាទេ ស្រាប់តែឃើញទ្វារចំហរ រីឯម៉ូតូបានបាត់ទើបមានការភ្ញាក់ផ្អើលឆោរឡោតែម្តង សូម្បីតែលុយដែលទុកលើក្បាលដំណេកក៏បាត់ដែរ។

ក្រោយពេលទទួលបានព័ត៌មានភ្លាមៗកម្លាំងល្បាតនគរបាលខណ្ឌមានជ័យ សហការជាមួយនគរបាលមូលដ្ឋាន ធ្វើការចុះអន្តគមន៍ ដើរល្បាតក៏បានប្រះទះឃើញម៉ូតូ ដោយជនសង្ស័យទាំងជិះគេចពីសមត្ថកិច្ចមិនបាន ក៏ផ្តួលម៉ូតូចោលនៅក្បែរគំនរសម្រាមរត់គេចខ្លួនបាត់អស់ទៅ។

ទោះយ៉ាងណាជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ២ ហើយលុយដុល្លារដែលបាត់មានចំនួន១៣០០ដុល្លារ ចំណែកម៉ូតូសមត្ថកិច្ចបានប្រគល់ជូនជនរងគ្រោះវិញ។ បច្ចុប្បន្នសមត្ថកិច្ចនៅបន្តស្រាវជ្រាវ កំណត់មុខសញ្ញាយកមកផ្តន្ទាទោស មិនឱ្យរួចផុតពីសំណាញ់ច្បាប់បានឡើយ៕ ដោយ៖  ជីម  ភារ៉ា

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner