រថយន្តដឹកឥដ្ឋបើកបំពានភ្លើងស្តុប ទៅបុករថយន្ត តូយូតាព្រូស ព្យាយាមបើករត់ផ្អើលសមត្ថកិច្ចខណ្ឌសែនសុខ ដេញចាប់បានវិញ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ រថយន្តដឹកឥដ្ឋមួយគ្រឿងបើកបោះពួយយ៉ាងលឿន និងមិនគោរពភ្លើងស្តុបជ្រុលទៅបុករថយន្តតូយ៉ូតាព្រូសមួយគ្រឿងទៀតពេញទំហឹងរួចព្យាយាមបើករត់ ផ្អើលសមត្ថកិច្ចកិច្ចដែលប្រចាំការនៅកន្លែងកើតហេតុចេញអន្តរាគមន៍ដេញចាប់បានមកវិញ។ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង១១ យប់ថ្ងៃទី ៣ខែមិថុនាឆ្នាំ២០២០ ស្ថិតនៅចំណុចប៉ុស្តិ៍២៤ម៉ោង តាមបណ្ដោយផ្លូវភ្នំពេញហាណូយកែងនឹងផ្លូវសម្ដេចជាស៊ីម ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមសម្តីសមត្ថកិច្ចបានប្រាប់ឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់ រួមដំណើរនឹងម្នាក់ទៀតបើករថយន្តដឹកឥដ្ឋពណ៌សមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ3A-7691ធ្វើដំណើរតាមបណ្តោយផ្លូវភ្នំពេញហាណូយទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើភ្លើងស្តុបពណ៌ក្រហម ដោយរថយន្តបង្កមិនបានបង្អង់ល្បឿននោះទេបានបន្ថែមល្បឿនទៅមុខទៀត ក៏ជ្រុលទៅបុករថយន្តតូយ៉ូតាព្រូសមួយគ្រឿងពណ៌ទឹកសមុទ្រ ពាក់ស្លាកលេខភ្នំពេញ2BG-1220បើកបរដោយយុវជនម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវសម្ដេចជាស៊ីមទិសដៅពីលិចទៅកើតចំ ចំហៀងផ្នែកខាងក្រោយខាងឆ្វេងពេញទំហឹងបណ្ដាលឲ្យរថយន្តវិលមួយជុំសំណាងល្អម្ចាស់រថយន្តតូយ៉ូតាព្រូស រងរបួសស្រាល។

បន្ទាប់មករថយន្តបង្កមិនបានឈប់ទទួលខុសត្រូវនោះទេបានព្យាយាមបើករត់ចេញពីកន្លែងកើតហេតុ ខណៈនោះសមត្ថកិច្ចកំពុងតែចាំការនៅគោលដៅកន្លែងកើតហេតុខាងលើ ឃើញហេតុការណ៍នេះ ក៏បានចេញអន្តរាគមន៍ដេញរថយន្តបង្កររហូតមកដល់ផ្លូវបេតុង ខាងលិចវត្តសំរោងអណ្តែតធ្វើការឃាត់រថយន្តបង្កបានភ្លាមៗ ចំណែកតៃកុង និងអ្នករួមដំណើរបើកទ្វាររថយន្តរត់គេចខ្លួនបាត់។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានបើករថយន្តបង្កមកកន្លែងកើតហេតុវិញដើម្បីធ្វើការវាស់វែងយករថយន្តទៅរក្សាទុកនៅអធិការនគរបាលខណ្ឌសែនសុខ រង់ចាំម្ចាស់ចូលខ្លួនមកដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner