បុរសម្នាក់បើរថយន្ត១គ្រឿង សង្ស័យងងុយដេករេចង្កូតបុករះរថយន្ត២គ្រឿង រងបួសបាក់ជេីងម្ខាងនៅខណ្ឌឬស្សីកែវ
ភ្នំពេញ៖ បុរសម្នាក់បើរថយន្ត១គ្រឿងសង្ស័យងងុយដេករេចង្កូតទៅបុករះរថយន្ត២គ្រឿង បណ្តាលឲ្យរងបួសបាក់ជេីងម្ខាងហេតុការណ៍នេះ កើតឡើងកាល ពីវេលា ម៉ោង៩ និង៣០នាទី ព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២០ ស្ថិតនៅផ្លូវជាតិលេខ៥ ក្នុងភូមិ សាមគ្គី សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
បើតាមប្រភពព័ត៌មានពី កន្លែង កើតហេតុបានឲ្យដឹងថា នៅមុនពេលកេីតហេតុគេឃើញបុរសម្នាក់បើករថយន្តម៉ាកហុីយ៉ាន់ដាយឃ្លុប១គ្រឿង ពណ៌ស ពាក់ស្លាកលេខ កណ្តាល 2A-1859 ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿនសង្ស័យងងុយដេកងោគមួយភាង ស្រាប់តែមកបុករថយន្ត១គ្រឿងដែលចតលើចញ្ជើមផ្លូវ ម៉ាកសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AA-3496 ជាប្រភេទរថយន្តទេសចរណ៍ចំពីចំហៀងរងការខូចខាតក្រពឹតទ្វារខាងឆ្វេង ដោយរថយន្តបង្កមិនទាន់អស់ល្បឿនក៏ជ្រុលទៅបុករថយន្ត១គ្រឿងទៀតដែលចតនៅជិតនោះ ម៉ាកហុីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ កោះកុង 2A-0706 ចំពីក្រោយរងការខូតខាតក្រពឹតកាងក្រោយ។ ចំណែកឯតៃកុងរថយន្តបង្កបាក់ជេីងម្ខាង ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យភ្លាមៗ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ហើយ ធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយទៅតាមនីតិវិធី៕ ដោយ៖ ឆៃ ហួត



