ភាគហ៊ុនរបស់ Hyundai កើនឡើង20 ភាគរយភ្លាមៗបន្ទាប់ពីប្រកាសប្រកាសសហការផលិតរថយន្តអគ្គិសនីជាមួយនឹង Apple
បរទេស៖ គិតត្រឹមថ្ងៃសុក្រនេះក្រុមហ៊ុនផលិតរថយន្តដ៏ល្បីឈ្មោះរបស់ប្រទេសកូរ៉េខាងត្បូង Hyundai ត្រូវបានគេមើលឃើញថាមានការកើនឡើងនូវភាគហ៊ុនរបស់ខ្លួនភ្លាមប្រមាណជា20 ភាគរយក្រោយមានព័ត៌មានថាក្រុមហ៊ុននេះនឹងសហការជាមួយនឹងក្រុមហ៊ុនយក្សអាមេរិក Apple ដើម្បីអភិវឌ្ឍរថយន្តអគ្គិសនីម៉ូដេលថ្មី និងបើកបរដោយស្វ័យប្រវត្តិ។
គួរឲ្យដឹងដែរថា មុននេះបន្តិចក្រុមហ៊ុន Hyundai បានប្រកាសថាខ្លួនបានចាប់ផ្តើមបើកកិច្ចពិភាក្សាគ្នាមួយជាមួយនឹង Apple ដើម្បីពិនិត្យមើលគម្រោងនៃការផលិត និងអភិវឌ្ឍរថយន្តអគ្គិសនីដែលអាចបើកបរដោយខ្លួនឯង ។ ទោះបីជាយ៉ាងណាក៏ដោយ មកដល់ពេលនេះវាគឺ
កំពុងតែស្ថិតនៅក្នុងតំណាក់កាលចាប់ផ្តើមតែប៉ុណ្ណោះ ពោលគឺមិនទាន់មានការសម្រេចចិត្តរួមគ្នាណាមួយនៅឡើយ។
កាលពីខែមុនមានលេចឮដំណឹងដ៏គួរឲ្យភ្ញាក់ផ្អើលថា ក្រុមហ៊ុន Apple បានចាប់ផ្តើមវិវត្តន៍ខ្លួនទៅមុខបន្តិចទៀតជាមួយនឹងបច្ចេកវិទ្យារថយន្តអគ្គិសនីដែលអាចបើកបរដោយស្វ័យប្រវត្តិ ព្រមទាំងមានផែនការជាក់លាក់ក្នុងការធ្វើវាឲ្យបានជោគជ័យផងដែរនៅត្រឹមឆ្នាំ 2024 ខាងមុខទៀតផង។
រថយន្តអគ្គិសនី ឬ EV (electronic vehicle) បានក្លាយទៅជាទីផ្សារដែលគួរឲ្យចាប់អារម្មណ៍ និងទាក់ចិត្តយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយរដ្ឋាភិបាលប្រទេសនៃប្រទេសកូរ៉េ បានគាំទ្រទៅដល់ឧស្សាហកម្មមួយនេះ ខណៈពេលដែលក្រុមហ៊ុន Telsa ដែលជាអ្នកនាំមុខ
គេសម្រាប់ផលិតរថយន្តប្រភេទនេះកំពុងកើបលុយយ៉ាងខ្លាំងក្លារហូតក្លាយជាកំពូលមហាសេដ្ឋីដែលមានទ្រព្យសម្បត្តិច្រើនជាងគេលើសាកលនៅថ្ងៃ៕