រកសពជនរងគ្រោះឃើញហេីយ..ក្រោយពីរថយន្តព្រូសបុកម៉ូតូធ្លាក់ទឹកនៅផ្លូវ៥០ម៉ែត្រត្រាំទឹកមួយយប់

ភ្នំពេញ៖ សពបុរសម្នាក់ត្រូវបានក្រុមគ្រួសារ រក ឃើញ នៅថ្ងៃទី៨ ខែមករា ឆ្នាំ ២០២១ ក្រោយ ពីជនរងគ្រោះជួបគ្រោះថ្នាក់ចរាចរណ៍បង្កដោយរថយន្ដព្រូស បុកម៉ូតូធ្លាក់ចូលទឹក ហេីយបាត់ខ្លួនមួយយប់ ក្នុងនោះក៏បណ្ដាលឱ្យ មាន អ្នករបួសធ្ងន់ម្នាក់ផងដែរ ។ គួរបញ្ចាក់ថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលេីបានកើតឡើងកាលពីវេលាម៉ោង១២និង២០ នាទីយប់រំលងអាធ្រាតឈានចូលថ្ងៃទី០៨ ខែមករាឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវ ៥០ ម៉ែត្រ ភូមិអន្លង់គងថ្មី សង្កាត់ព្រៃស ខណ្ឌដង្កោរាជធានីភ្នំពេញ។

សមត្ថកិច្ចបញ្ជាក់ថា ជនរងគ្រោះជិះម៉ូតូម៉ាក HONDA C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ កណ្ដាល 1G-3398 បើកបរដោយឈ្មោះ សម្បត្តិ បូរី ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរកម្មករ មានទីលំនៅ នៅភូមិព្រែករកា ឃុំព្រែករកា ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល រងរបួសធ្ងន់ បច្ចុប្បន្នកំពុងសង្រ្គោះព្យាបាលនៅគ្លីនិច ស៊ាងម៉ារី។ ចំណែក រថយន្ដម៉ាក TOYOTA Prius ពណ៌ទឹកប្រាក់ ស្លាកលេខ ភ្នំពេញ 2AX-2687 បើកបរដោយឈ្មោះ សែន រតនា ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរមេការសំណង់ មានទីលំនៅឋិតក្នុងភូមិសំបួរ សង្កាត់ ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

យោងតាមរបាយការណ៍ពីសមត្ថកិច្ចបញ្ជាក់ថា មុនពេលកើតហេតុ រថយន្ដ និងម៉ូតូ បានបើកបរក្នុងទិសដៅស្របទិសគ្នាពីជើងទៅត្បូង។ ពេលទៅដល់ចំណុចកើតហេតុ រថយន្ដក៏បានបុកម៉ូតូចំពីក្រោយ បណ្ដាលអោយបោកដួលតែម្ដង ហើយខ្ទាតបុរសម្នាក់មកលើដី និងម្នាក់ទៀត ធ្លាក់ចូលទឹក(ជនរងគ្រោះដែលស្លាប់ និងមិនដឹងថាធ្លាក់ចូលទឹកពេលកើតហេតុភ្លាម)។

ចំពោះមូលហេតុ ដែលនាំឱ្យកើតមានគ្រោះថ្នាក់ចរាចរណ៍នេះ គឺមកពីភាគីរថយន្ដ បើក បរ លឿនខ្វះការប្រុងប្រយត្ន័។ សម្ភារៈខូចខាត ក្នុងហេតុការណ៍ មានរថយន្ត និងម៉ូតូបានរងការខូចខាត។
បច្ចុប្បន្ន គ្រោះថ្នាក់ចរាចរណ៍ខាងលើ ត្រូវសមត្ថកិច្ចមូលដ្ឋាន ប្រគល់ទៅការិយាល័យចរាចរណ៍ ផ្លូវគោក ដើម្បីដោះស្រាយ ខណៈជន បង្ក ត្រូវ បានឃាត់ខ្លួន។ ចំណែកឯសព ត្រូវ បាន ក្រុម គ្រួសារ យកទៅ ធ្វើបុណ្យតាម ប្រពៃណីផងដែរ ៕ ដោយ៖ ជីមភារ៉ា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner