នាយករដ្ឋមន្ត្រីសិង្ហបុរីទទួលការចាក់វ៉ាក់សាំង Covid-19 (Video)
សង្ហិបុរី៖ នាយករដ្ឋមន្ត្រីសិង្ហបុរី លោក លី សៀនឡុង បានទទួលការចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ នៅថ្ងៃសុក្រនេះ ជាវ៉ាក់សាំងរបស់ក្រុមហ៊ុនអាមេរិក និងអាល្លឺម៉ង់ ភីហ្វីហ្សឺ-បាយអូអិនធិច នេះបើតាមសារព័ត៌មាន CNA នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១ ។
លោក លី សៀនឡុង បានក្លាយជាសមាជិកគណៈរដ្ឋមន្ត្រីដំបូងរបស់សិង្ហបុរី ដែលទទួលការចាក់វ៉ាក់សាំង ដោយលោកបានទទួលវ៉ាក់សាំង ក្នុងយុទ្ធនាការផ្តល់វ៉ាក់សាំងដល់បុគ្គលិកសុខាភិបាល ។ លោក លី បាននិយាយថា លោករីករាយក្នុងការឃើញពីការចាប់ផ្តើមផ្តល់វ៉ាក់សាំងដល់មន្ត្រីសុខាភិបាលជួរមុខនេះ ។ ដូច្នេះ ខ្ញុំឆ្លៀតឳកាសនេះ ចាក់ខ្លួនឯងដែរ ហើយពេលនេះ ខ្ញុំចាក់រួចហើយ ៣០នាទីក្រោយមក ពុំមានអ្វីមិនស្រួលសម្រាប់ខ្ញុំទេ ។
នាយករដ្ឋមន្ត្រីសិង្ហបុរីរូបនេះបន្ថែមទៀតថា លោកនឹងចាក់ម្តងទៀតប្រមាណ៣សប្តាហ៍ក្រោយ ហើយថា ពុំមានការឈឺចាប់ទេ តែមានសារៈសំខាន់ ៕