លោកគុយ វ៉ាត ផ្តាំសារសំខាន់៣ដល់ម្ចាស់ក្រុមហ៊ុន និងអ្នកដឹកនាំស្ថាប័ន
លោក គុយ វ៉ាត ដែលជាអគ្គនាយកវីត្រាស់គ្រុប សូមចែករំលែកគំនិតពេចន៍ដល់ថ្នាក់ដឹកនាំដែលជំរុញលើកទឹកចិត្តដល់បុគ្គលិកធ្វើការ។
គំនិតពេចន៍ទាំង៣គឺ ទី១ ទិសដៅចុងក្រោយនៃភាពជាអ្នកដឹកនាំ គឺធ្វើម៉េចដើម្បីឱ្យបុគ្គលិកចូលចិត្ត ស្រឡាញ់ និងឱ្យគេធ្វើការជាមួយ។
ទី២ បើសិនជាCEOត្រូវរៀបចំខ្លួនឯងឱ្យបានល្អ គេក៏ចាប់ផ្តើមឱ្យតម្លៃCEO ហើយដល់ពេលបុគ្គលិកឱ្យតម្លៃហើយនោះCEO ធ្វើអ្វីមួយក៏ងាយស្រួលដែរ។
ទី៣ ភាពជាអ្នកដឹកនាំ គឺជាសិល្បៈដែលត្រូវចេះប្រើកម្លាំងរបស់អ្នកដទៃដើម្បីមកបូកជាមួយកម្លាំងរបស់CEO ហើយបើគេខ្លាំងជាងគេនោះ CEOរូបនោះត្រូវចេះប្រើកម្លាំងរបស់គេ ដោយឈរលើមូលដ្ឋាននៃការដឹកនាំ និងការចាត់ចែងដោយមានវិធីសាស្ត្រខុសៗគ្នា៕
