កសិករខេត្តព្រៃវែងអាចរកចំណូលបានពី៤-៥ពាន់ដុល្លារក្នុង១ឆ្នាំ

ប្រធានមន្ទីរកសិកម្មខេត្តព្រៃវែង លោក​អ៊ុក សំណាង នៅព្រឹកថ្ងៃទី០៩ ខែកក្កដានេះ បានថ្លែងក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានBusiness9ថា អ្នកធ្វើស្រូវ ចំការ និងចិញ្ចឹមសត្វប្រចាំខេត្ត ទទួលបានកម្រៃជាមធ្យមពី៤ពាន់ទៅ៥ពាន់ដុល្លារក្នុង១ឆ្នាំ ពីកិច្ចការងារកសិកម្ម ដាំដំណាំ និងចិញ្ចឹមសត្វ។

គ្រួសារកសិករមួយចំនួន​គ្រាន់តែចិញ្ចឹមមាន់ និងលក់ស៊ុត ក៏ទទួលបានប្រាក់ប្រមាណជុំវិញ៨០០ដុល្លារក្នុងមួយខែដែរ ហើយអ្នកខ្លះចិញ្ចឹមទាំងត្រី និងកង្កែបផ្សេងទៀត ហើយគ្រួសារខ្លះក៏ទទួលបានចំណូលប្រមាណជុំវិញ១ម៉ឺនដុល្លារក្នុងមួយឆ្នាំ។ ប៉ុន្តែមិនមែនគ្រប់គ្នាសុទ្ធតែទទួលបាននោះទេ ហេតុដូចនេះហើយបានជា យើងគិតថា មានត្រឹម៤-៥ពាន់ដុល្លារក្នុង១ឆ្នាំ។

“កសិករព្រៃវែងភាគច្រើនធ្វើស្រូវហើយក៏ដាំអំពៅថែមទៀតផង​ បើមិនដាំអំពៅក៏ដាំបន្លែដែរ។ មួយថ្ងៃបន្លែព្រៃវែងបានដឹកចូលភ្នំពេញប្រមាណ២០តោន។​ ដូចនេះ កម្រិតជីវភាពមានការកើនឡើងខ្ពស់៕

ads banner
ads banner
ads banner