ថ្លៃឈ្នួលរក្សាទុកបញ្ញើ ក្នុងឃ្លាំងពីអតិថិជន ប្រៃសណីយ៍កម្ពុជាថា ឈប់យក ហើយ

ភ្នំពេញ៖ ឯកឧត្តម អោក បូរ៉ា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកប្រៃសណីយ៍កម្ពុជា បានចេញសេចក្តីសម្រេច បញ្ឈប់ការយកថ្លៃឈ្នួលរក្សាទុកបញ្ញើ ក្នុងឃ្លាំងពីអតិថិជន។

លិខិតរបស់លោក អោក បូរ៉ា បញ្ជាក់ថា «ដើម្បីលើកកម្ពស់គុណភាពសេវា និងកាត់បន្ថយទាំងស្រុង លើការយល់ច្រឡំរបស់អតិថិជន មកលើប្រៃសណីយ៍កម្ពុជា ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ រាល់អតិថិជនដែលមកបើកបញ្ញើនៅបញ្ជរ និងកត្តាដែលត្រូវយកបញ្ញើទៅចែកជូនអតិថិជនដល់ដៃ គឺមិនតម្រូវឲ្យបង់ថ្លៃឈ្នួលរក្សាទុកក្នុងឃ្លាំង និងសេវាបន្ថែមទេ»។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner