លោក កន សុកេន តំណាង ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាននាំអំណោយ ចុះសួរសុខទុក្ខជំនួយការ ភូមិព្រែករទាំង ដែលមានជំងឺកំពុង សម្រាកនៅផ្ទះ
អត្ថបទដោយ៖
ហេង វណ្ណា
ភ្នំពេញ៖ ឯកឧត្តមឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយខណ្ឌដង្កោ នាព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ បានចាត់ឱ្យក្រុមការងារជាតំណាងដឹកនាំដោយលោក កន សុកេន ចៅសង្កាត់ព្រែកកំពឹស ព្រមទាំង សហការី បាន នាំយកអំណោយ ទៅសួរសុខទុក្ខលោកស្រី ហង្ស សំបូរ ជំនួយការភូមិព្រែករទាំង ដែលមានជំងឺកំពុងសម្រាកព្យាបាលនៅផ្ទះ។
ក្រុមការងារ បាននាំយកថវិកាចំនួន ១,០០០,០០០រៀល ក្នុងនោះថវិកាសង្កាត់ចូលរួម ៤០០,០០០រៀល, ទឹកសុទ្ធ និងភេសជ្ជៈចម្រុះចំនួន ០៤កេស, មី០២កេស ទៅជូនជាអំណោយសួរសុខទុក្ខ និងទុកជាការចែករំលែកសម្រាលបន្ទុកគ្រួសារក្នុងការសម្រាកព្យាបាល៕

ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។